(វីដេអូ) ផន សុផារី រំឭកពេលវេលាល្អៗរបស់ឧកញ៉ា ឈាង រ័ត្ន ជាមួយនឹងស្វាមីរបស់ខ្លួនទាំងស្រណោះអាឡោះអាល័យ
កាលពីល្ងាចថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២៣ នេះ មហាជនអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកបានផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីទទួលដំណឹងថា ឧកញ៉ា ឈាង រ័ត្ន អគ្គនាយកក្រុមហ៊ុនសម្រស់ធម្មជាតិ និង ជាស្វាមីរបស់អ្នកនាង នួន សុន្ទរី ហៅ ស្រីអូន បានទទួលមរណភាពដោយធ្វើអត្តឃាតខ្លួនឯង។
ដំណឹងនេះបានធ្វើឱ្យមហាជនមិនត្រឹមតែធ្វើឱ្យភ្ញាក់ផ្អើលប៉ុណ្ណោះទេ មហាជនក៏បង្ហាញភាពស្លុតចិត្តមិនស្ទើរដែរចំពោះមរណភាពរបស់ឧកញ៉ារូបនេះ ព្រោះលោកឧកញ៉ាជាបុគ្គលល្អមានចិត្តបុណ្យម្នាក់ ដោយកន្លងមកលោកបានចូលរួមក្នុងកិច្ចការងារសប្បុរសធម៌នានា និង ជួយសង្គមយ៉ាងច្រើន។
យ៉ាងណាមិញ សិល្បករ-សិល្បការិនីជាច្រើនរូប ដែលធ្លាប់បានរួមការងារ និង បានដឹងពីសន្តានចិត្ត អំពើល្អរបស់ឧកញ៉ា ឈាង រ័ត្ន កាលនៅមានជីវិត បានស្លុតចិត្ត ព្រមបង្ហោះសាររំលែកទុក្ខ និង កាន់ទុក្ខដល់ក្រុមគ្រួសារនៃសពជាបន្តបន្ទាប់ផងដែរ។
ជាមួយគ្នានោះ ក្រឡេកទៅមើលដៃគូជំនួញ ព្រមទាំងជាអ្នករាប់អានគ្នាដ៏ល្អរបស់ ឧកញ៉ា ឈាង រ័ត្ន ពោលគឺអ្នកនាង ផន សុផារី និង ស្វាមី ក៏បានបង្ហោះវីដេអូរំឭកអំពីអំពើរ ព្រមទាំងអនុស្សាវរីយ៍ល្អៗរបស់លោកកាលលោកនៅរស់រានមានជីវិត ថែមទាំងបានភ្ជាប់ជាមួយនឹង Caption យ៉ាងស្រណោះអាឡោះអាល័យថា ៖ «ខ្ញុំតែងតែហៅបងថា (ប្រពន្ធចុងប្តីខ្ញុំ) ព្រោះពួកបងស្រឡាញ់គ្នាណាស់ បែកគ្នាបន្តិចមិនបាន រួមសុខ រួមទុក្ខ call រកគ្នាគ្រប់ពេល។ អរគុណបងសម្រាប់ពេលវេលាល្អៗកន្លងមកនេះ ប្អូនៗនឹងចងចាំបងជារៀងរហូត… good bye ប្រពន្ធចុង បងឃីន…»៕
ទស្សនាវីដេអូខាងក្រោម៖