ទីបំផុត! Cha Chung Hwa លាភាពនៅលីវ ដឹកដៃស្វាមីជាអ្នកជំនួញវ័យក្មេង ចូលរោងការហើយ
នៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៣នេះ តារាសម្ដែងស្រីជើងចាស់ Cha Chung Hwa បានសម្រេចចិត្តដឹកដៃអនាគតស្វាមីជាអ្នកជំនួញវ័យក្មេងនៅក្នុងទីក្រុងសេអ៊ូល ដោយរៀបចំជាលក្ខណៈឯកជនមួយ មានតែសមាជិកគ្រួសារទាំងសងខាង និង អ្នកជិតស្និទ្ធស្នាលរបស់គូស្នេហ៍មួយគូនេះប៉ុណ្ណោះ។
ដូចដែលធ្លាប់បានចុះផ្សាយមកហើយ តារាស្រីវ័យ ៤៣ ឆ្នាំរូបនេះ បានប្រកាសជាសាធារណៈជាលើកដំបូងកាលពីថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២៣កន្លងទៅ ហើយទំនាក់ទំនងស្នេហារបស់ពួកគេគឺផ្តើមឡើងពីអ្នកស្គាល់គ្នាប្រែមកជាស្រឡាញ់គ្នាហើយក៏ឈានដល់ការរៀបការមិនបានព្រៀងទុក។
ជាមួយគ្នានោះដែរ ទីភ្នាក់ងាររបស់តារាសម្ដែងស្រី Cha Chung Hwa ក៏បានបង្ហោះសារជូនពរក្នុងថ្ងៃពិសេសរបស់នាងដែរថា៖ «សូមជូនពរ Cha Chung Hwa ឱ្យមានសុខភាពល្អ ចាប់ផ្តើមសាងគ្រួសារឱ្យមានសុភមង្គល ពេញដោយភាពស្មោះស»៕