ផ្អើលអ្នកគាំទ្រ! បរវកញ្ញា Ni Ni Lin Eain គ្រងដំណែងរងទី ១ មិនប៉ុន្មានផង បែរជាលេចឮដំណឹងបែបនេះចេញមក
ប្រិយមិត្តច្បាស់ជាបានដឹងហើយថាកម្មវិធី Miss Grand International 2023 បានរកឃើញម្ចាស់មកុដហើយកាលពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៣ កន្លងទៅនេះ។ បេក្ខភាពដែលទទួលបានមកុដនោះ គឺកញ្ញា Luciana Fuster ជាបរវកញ្ញាមកពីប្រទេស Peru ចំណែកលំដាប់រងទី ១ វិញគឺបានទៅលើកញ្ញា Ni Ni Lin Eain បរវកញ្ញារបស់ប្រទេសមីយ៉ាន់ម៉ា។
ដោយឡែក បរវកញ្ញារបស់ប្រទេសមីយ៉ានម៉ាមិនទាន់បានគ្រងដំណែងយូរផង ស្រាប់តែម្ចាស់ក្រុមហ៊ុន Miss Grand International គឺលោក Nawat Itsaragrisil បានចេញនិយាយថា ៖ «Ni Ni ដែលជារងលំដាប់ទី ១ កំពុងមានក្រុមហ៊ុនយក្សធំៗចំនួន ៣ បានទាក់ទងឱ្យរូបនាងធ្វើជាទូតសុច្ឆន្ទៈសម្រាប់ក្រុមហ៊ុនពួកគេ»។
យ៉ាងណាមិញ ក្រោយពីមានព័ត៌មាននេះចេញមក អ្នកគាំទ្របរវកញ្ញារូបនេះពិតជាសប្បាយចិត្តយ៉ាងខ្លាំង និង បានចូលរួមអបអរសាទរដល់ Ni Ni ហើយមិនត្រឹមតែអ្នកគាំទ្ររបស់ប្រទេសមីយ៉ាន់ម៉ាទេ សូម្បីតែអ្នកគាំទ្រនៃប្រទេសផ្សេងៗទៀតក៏ចូលរួមអបអរសាទរផងដែរ៕