Single យូរ! ស្ងាត់ៗ Kem ទម្លាយត្រង់ៗចង់មានសង្សារនឹងគេ តែទាស់ត្រង់រឿងម្យ៉ាងនេះ
អ្នកកំលោះ Kem Hussawee ជាតារាប្រុសមួយរូបដែលមិនត្រឹមតែមានរូបសម្រស់ស្រស់សង្ហានោះទេ តែបើនិយាយពីការងារសិល្បៈវិញក៏កំពុងតែទទួលបានការគាំទ្រខ្លាំងដែរពីសំណាក់អ្នកគាំទ្រទាំងក្នុង និង ក្រៅប្រទេស។
ដោយឡែក អ្វីដែលមហាជនទន្ទឹងរង់ចាំមើលបំផុតនោះ គឺម្ចាស់ស្នេហ៍របស់តារាប្រុសរូបនេះ ព្រោះមកទល់អាយុ ២៦ ឆ្នាំហើយ Kem Hussawee នៅឡើយមិនទាន់បង្ហើបថាមានម្ចាស់បេះដូងឡើយ ខណៈកន្លងមកមហាជនផ្គូផ្គងឱ្យអ្នកនេះអ្នកនោះ ពិសេសម្នាក់ៗសង្ស័យថាលោក និង Mookda ផ្តើសស្នេហ៍ស្ងាត់ៗជាមួយគ្នាថែមទៀត តែការពិតលាតត្រដាងហើយគឺមិនមានឡើយ។
យ៉ាងណាមិញ ក្រោយអ្នកគាំទ្រចង់ឃើញមុខគូស្នេហ៍ ទីបំផុតតារាប្រុសសង្ហារូបនេះបង្ហើបត្រង់ៗលែងលាក់ហើយថា លោកពិតជាចង់បានមិត្តស្រី ពេលនេះស្ងាត់មិនមានអ្នកណាចូលមកសោះ តែមានរឿងម្យ៉ាងដែលលោកពិបាកគឺមិនដឹងថាគួរញ៉ែគេរបៀបមិច ឬ ចាំគេមកញ៉ែ៕