សុខ សោម៉ាវត្តី មិនស្ដាយនឹងធ្វើជា Single Mom ទោះឱ្យជ្រើសរើសម្ដងទៀតក៏ចម្លើយនៅដដែល
អស់រយៈពេលច្រើនឆ្នាំមកហើយ ដែលតារាសម្ដែងស្រីដ៏ឆ្នើម អ្នកនាង សុខ សោម៉ាវត្តី បានលែងលះជាមួយអតីតស្វាមី ហើយត្រូវស្ពាយឈ្មោះជា Single Mom បំពេញតួនាទីមើលថែ ផ្ដល់ភាពកក់ក្ដៅ ចិញ្ចឹមបីបាច់ថែរក្សាកូនស្រីតែម្នាក់ឯង ថែមទាំងត្រូវធ្វើការងាររកចំណូលជីវិតជីវិត និង ផ្គត់ផ្គង់ក្នុងគ្រួសារទៀត។
គិតមកដល់ពេលនេះ សុខ សោម៉ាវត្តី បានរស់នៅស្ពាយឈ្មោះជាស្រ្តីមេម៉ាយប្រមាណជាងខ្ទង់ ១០ ឆ្នាំមកហើយ ដោយកូនស្រីបណ្ដូលចិត្តតែម្នាក់គត់របស់នាង ពេលនេះក៏ហាក់ធំពេញរូបពេញរាង កម្ពស់ជិតស្មើម្ដាយទៅហើយ ប៉ុន្ដែច្រើនឆ្នាំមកនេះគេកម្រឃើញតារាសម្ដែងស្រីដ៏ឆ្នើមរូបនេះត្អូញត្អែរពីការហត់នឿយ ដែលត្រូវធ្វើការរកលុយផង និង ត្រូវមើលថែកូនស្រីតែម្នាក់ឯងផងនោះទេ។
យ៉ាងណាមិញ កាលពីកន្លងទៅនេះ សុខ សោម៉ាវត្តី ស្រាប់តែរំលេចពាក្យសម្ដីប៉ុន្មានម៉ាត់ថាជា Single Mom មិនមែនងាយស្រួលទេ តែទោះជាបែបនេះ ក៏នាងមិនស្ដាយក្រោយនូវការសម្រេចចិត្តនេះដែរថា ៖ «Single mom មិនស្រួលដូច Single women ទេ តែបើឱ្យជ្រើសរើសម្ដងទៀតខ្ញុំនៅតែជ្រើសរើសជា Single mom ព្រោះកូនជាកម្លាំងចិត្តជំរុញឱ្យម៉ាក់ខំគ្រប់យ៉ាង»៕