គួរឱ្យស្រឡាញ់ណាស់! អូន Albert ស្លៀកខោគុនខ្មែរដូចប៉ាៗម៉ាក់ៗ អ្នកគាំទ្រក្នាញ់ព្រាត
គិតមកដល់ពេលនេះ តំណក់ឈាមកូនប្រុសដំបូងរបស់តារាចម្រៀងស្រី ទេព បូព្រឹក្ស និង លោក ជី ដេវីត មានឈ្មោះថា ទេព បញ្ចវរាប ហៅ Albert មានអាយុជិតមួយខួបហើយ ក្រោយសម្រាលឃើញពន្លឺព្រះអាទិត្យកាលពីថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅនេះ។
ពេលនេះដែរ Albert កូនប្រុសបណ្ដូលចិត្តរបស់តារាចម្រៀងប្រុសស្រីមួយគូនេះ មានអាយុជាង ៩ ខែ កាន់តែគួរឱ្យក្នាញ់ឡើងៗ សាច់ទ្រលុកទ្រលន់ មុខមាត់ឡើងក្រឡង់ៗ ដោយសារតែទទួលបានការមើលថែថ្នាក់ថ្នមយ៉ាងកក់ក្ដៅពីប៉ា និង ម៉ាក់ ព្រមទាំងអ្នកជុំវិញខ្លួនរបស់ពួកគេ។
យ៉ាងណាមិញ ថ្មីៗនេះ គូស្នេហ៍អ្នកទាំងពីរពោលគឺ អ្នកនាង ទេព បូព្រឹក្ស និង លោក ជី ដេវីត បានបង្ហោះរូបភាពជាច្រើនសន្លឹកចូលទៅក្នុងបណ្ដាញសង្គម ជាមួយនឹងខោគុនខ្មែរបុរាណដើម្បីផ្សព្វផ្សាយគុនខ្មែរឱ្យកាន់តែល្បីរន្ទឺ។ ជាមួយគ្នានោះ យោងតាមគណនីផេករបស់អ្នកម៉ាក់អូន Albert ផ្ទាល់ក៏បានស្លៀកជាមួយនឹងខោរគុនខ្មែរផងដែរ ជាមួយនឹងទឹកមុខសើចយ៉ាងស្រស់ប្រិមប្រិយ ធ្វើឱ្យអ្នកគាំទ្រក្រុមគ្រួសារពួកគេគ្រឺកក្នាញ់សឹងគ្រប់ៗគ្នា៕
រីករាយទស្សនារូបភាពខាងក្រោម៖