(វីដេអូ) ផ្ទុះសរសើរ! តួសម្តែងរឿង «Rent Boy» ប្រើភាសាផ្សេងគ្នា តែសម្ដែងសង់តង់គ្នាដូចប្រើភាសាតែមួយ
បើទោះជាបានដាក់បញ្ចាំងរយៈពេលច្រើនថ្ងៃហើយក្តី តែភាពយន្ត «Rent Boy» របស់ផលិតកម្ម LD នៅតែផ្ទុះការគាំទ្រ និង សម្រុកទិញសំបុត្រចូលរួមទស្សនាណែនៗរោងកុន។
ក្នុងនោះ ខ្សែភាពយន្តកំពុងផ្ទុះកក្រើកនេះមានការចូលរួមសម្តែងដោយតួអង្គជាច្រើនប្រទេសរួមមាន កម្ពុជា ថៃ មីយ៉ាន់ម៉ា វៀតណាម និង ឥណ្ឌា ថែមទៀតផង។ លើសពីនោះ ងាកទៅកាន់តារាសម្តែងក៏សុទ្ធតែជាកំពូលៗតារាមានប្រជាប្រិយភាពរួមមាន កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី, លោក Paing Takhorn, លោក ខាត់ វៃហាំង, លោក ទេព រិន្ធដារ៉ូ, អ្នកគ្រូ ផេនស៊ី និង Kootee ជាដើម។
ងាកមកកាន់រឿងរ៉ាវក្រៅឆាកឯនោះវិញ ថ្មីៗនេះឈុតសម្តែងអំឡុងពេលថតត្រូវបានចែករំលែកនៅលើគណនី Tik Tok និង ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ក្នុងនោះ ឈុតឆាកសម្តែងមួយចំនួនរបស់តួអង្គជាច្រើនមកពីប្រទេសផ្សេងៗកំពុងសន្ទនាសុទ្ធតែភាសាខុសៗគ្នា តែអាចសម្តែងចូលគ្នាបានយ៉ាងល្អ។ ការសម្តែងនោះ មានការប្រើភាសាខ្មែរ ថៃ មីយ៉ាន់ម៉ា វៀតណាម ឥណ្ឌា និង អង់គ្លេស ជាដើម។
វីដេអូសម្តែងពីតារាជាច្រើនប្រទេសនោះ មហាជនមិនត្រឹមតែសរសើរដល់អ្នកដឹកនាំនោះទេ សូម្បីតែតួសម្តែងក៏ដូចគ្នា ដោយម្នាក់ៗនិយាយសុទ្ធតែភាសាខុសគ្នា តែអាចយល់ការសម្តែង ស៊ីចង្វាក់គ្នា ដូចប្រើភាសាតែមួយ៕