ធ្លាប់តែស្តាប់ ធ្លាប់តែមើល តែមិនដឹងសោះថានេះជាម្ចាស់សំឡេងបទ Baby Shark ឥលូវធំពេញក្រមុំសម្រស់ស្អាតណាស់
ជឿជាក់ថាប្រិយមិត្តច្បាស់ជាធ្លាប់ស្ដាប់ និង ធ្លាប់ស្គាល់ជាក់មិនខាន បទចម្រៀងបែបកូនក្មេងដែលមានចំណងជើងថា Baby Shark ដែលជាបទចម្រៀងមួយទទួលបានការពេញនិយមទូទាំងពិភពលោក រហូតធ្វើឱ្យបទចម្រៀងនេះមានអ្នកទស្សនាច្រើនជាងគេក្នុងបណ្ដាញសង្គម Youtube ។
ក្នុងនោះ រំលងមកជាង ៦ ឆ្នាំទៅហើយ ដែល Baby Shark នៅកំដរអារម្មណ៍កម្សាន្តរបស់ក្មេងៗ តែមិនសូវមានអ្នកចាប់អារម្មណ៍សោះ ចំពោះម្ចាស់សំឡេង។ តាមពិតទៅម្ចាស់សំឡេង គឺជាក្មេងស្រីម្នាក់ឈ្មោះថា Hope Segoine នាងគឺជាកូនកាត់កូរ៉េ និង អាមេរិក។ នាងបានប្រឡូកក្នុងសិល្បៈកូរ៉េតាំងពីអាយុ ៦ ឆ្នាំមកម្ល៉េះ មានទាំងការដើរម៉ូដ សម្តែង និង បញ្ចូលសំឡេង ជាដើម។
រហូតមកដល់ឆ្នាំ ២០១៤ ដែលកាលនោះ នាងមានអាយុប្រហែល ១០ ឆ្នាំ ក៏បានទទួលឱកាសក្នុងការធ្វើការជាមួយនឹង PinkFong ដែលក្រោយនាងក៏បានក្លាយជាម្ចាស់សំឡេងនៅក្នុងបទ Baby Shark នេះឯង។ ហើយនាងពិតជាមិននឹកស្មានឡើយ ថាបានទទួលការចូលចិត្តពេញនិយមដល់ថ្នាក់នេះ ពោលគឺមានការចូលទស្សនាកើនឡើងឡើងជាប្រចាំ។
យ៉ាងណាមិញ មកទល់ពេលនេះ នាងក៏នៅតែបន្តការងារជាអ្នកបញ្ចូលសំឡេងឱ្យកម្មវិធីកុមារជាច្រើនផងដែរ ដែលនាងមិនសូវចេញមុខច្រើននោះទេ ទើបគ្មានអ្នកងាយស្គាល់នាងថាជាម្ចាស់សំឡេងក្នុងបទចម្រៀងកុមារណាមួយ ជាពិសេសគឺ Baby Shark នេះតែម្តង៕ សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖