(វីដេអូ) ៣ ឃ្លានេះហើយ ធ្វើឱ្យមហាជនស្ទើរពេញពិភពលោករំជួលចិត្តតាម Geum Ji Eun ដែលមានវ័យទើប ៤ ឆ្នាំ
ប្រិយមិត្តមួយចំនួនធំប្រាកដជាធ្លាប់បានឃើញពីវីដេអូកំពុងផ្ទុះកក្រើកពេញបណ្ដាញសង្គមអ៊ីនធើណេត របស់ក្មេងប្រុសដែលមានវ័យទើបតែ ៤ ឆ្នាំ មានឈ្មោះថា Geum Ji Eun រៀបរាប់ពីអារម្មណ៍ខ្វះភាពកក់ក្ដៅ ព្រមទាំងសេចក្ដីស្រឡាញ់ ការយកចិត្តទុកដាក់ពីគ្រួសារទៅកាន់រូបគេ។
ជាមួយនឹងការរៀបរាប់ពីបញ្ហាដែលក្មេងមានវ័យទើបតែ ៤ ឆ្នាំមានក្នុងចិត្ត ប៉ុន្តែបានប្រើប្រាស់ជាមួយនឹងពាក្យសម្ដីប្រៀបដូចជាមនុស្សធំដឹងក្ដី ធ្វើឱ្យមហាជនទាំងចាស់ទាំងក្មេងស្រណោះជំនួស មិនគួរណាក្មេងទើបវ័យប៉ុណ្ណេះសោះបែរជារងទង្គិចអារម្មណ៍ផ្លូវចិត្តបែបនេះទៅវិញ។ ជាមួយនឹងចម្លើយដែល Geum Ji Eun បានឆ្លើយបន្ទាប់ពីអ្នករៀបចំកម្មវិធីបានសួរនាំពីបញ្ហាទាំងនោះមានដូចតទៅខាងក្រោម៖
សំណួរទី ១ សួរថា «តើស្រឡាញ់ម៉ាក់ ឬ ប៉ាជាង?» ចម្លើយរបស់ Ji Eun ៖ «ខ្ញុំមិនដឹងទេ! ខ្ញុំតែងតែនៅផ្ទះម្នាក់ឯង និង លេងតែឯងៗ»។ រីឯ សំណួរទី ២ គឺ «តើមានចង់បានអ្វីពីប៉ារបស់ឯងទេ?» ដោយ Ji Eun បានឆ្លើយថា៖ «ប៉ារបស់ខ្ញុំពេលគាត់ខឹងគឺកាចខ្លាំងណាស់ ខ្ញុំចង់ឱ្យប៉ារបស់ខ្ញុំហៅខ្ញុំឱ្យពីរោះបានម្ដង របៀបហៅថា ‘ជីអ៊ឺន ហ្អា៎’! ខ្ញុំសង្ឃឹមថាគាត់នឹងហៅពីរោះបែបនេះ»។
ជាមួយគ្នានោះ ចំពោះសំណួរទី ៣ «ចុះចង់បានអ្វីពីម៉ាក់វិញម្ដង?» បន្ទាប់មក Ji Eun ក៏ឆ្លើយថា ៖ «ខ្ញុំគិតថា គាត់មិនស្រឡាញ់ខ្ញុំទេ» លាយឡំជាមួយនឹងការឆ្លើយទាំងអ៊ួលដើម-ក ដល់ថ្នាក់និយាយស្ទើរមិនចេញ។ រួចមកខាងកម្មវិធីក៏សួរបន្ថែមទៀតថា ៖ «មានធ្លាប់ប្រាប់អារម្មណ៍មួយនេះទៅកាន់ប៉ាម៉ាក់ឯង ឬទេ?» ដោយចម្លើយដែលទទួលបាននោះគឺ៖ «គាត់មិនដែលស្ដាប់ខ្ញុំនិយាយទេ ហើយខ្ញុំចង់ឱ្យម៉ាក់លេងជាមួយខ្ញុំ»៕
ចង់ជ្រាបកាន់តែច្បាស់ សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖