អ្នកគាំទ្រព្រួយចិត្ត ក្រោយ យាយអឿន អ្នកកំប្លែងជើងចាស់ដួលបាក់ឆ្អឹកត្រគៀក ចូលសម្រាកនៅមន្ទីរពេទ្យ
ថ្មីៗនេះ មហាជន និង មិត្តសិល្បករមានការព្រួយបារម្ភយ៉ាងខ្លាំង ក្រោយពីទទួលបានដំណឹងពីកូនប្រុសរបស់តារាកំប្លែងជើងចាស់លោកយាយ អឿន ដែលជម្រាបឱ្យដឹងថា ម្តាយបានរអិលដួលបាក់ឆ្អឹងត្រកៀក ត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗកាលពីថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ។
ក្រោយពីសម្រាកព្យាបាលនៅមន្ទីរពេទ្យប៉ុន្មានថ្ងៃហើយនោះ គេឃើញមានមិត្តសិល្បកររួមមាន នាយ ព្រែក លោកយាយ យ៉យ និង អ្នកនាង ស្រីលាភ ភរិយានាយ ក្រឹម ក៏បានទៅសួរសុខទុក្ខដល់លោកយាយ អឿន នៅឯមន្ទីរពេទ្យផងដែរ។
បច្ចុប្បន្ន លោកយាយ អឿន ក៏កំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យកាល់ម៉ែត្រ និង ត្រូវបានមហាជនចូលរួមជូនពរដល់តារាកំប្លែងជើងចាស់រូបនេះ ឱ្យឆាប់ជាសះស្បើយផងដែរ៕