វ័យ ៥៣ ឆ្នាំហើយ តែតារាស្រី Kim Hye Soo នៅតែជះសម្រស់ខ្ញង់ តែងខ្លួនចូលកម្មវិធីមួយៗស្អាតដូចព្រះនាង
ថ្មីៗនេះ តារាសម្ដែងស្រី Kim Hye Soo បានបង្ហាញវត្តមានធ្វើជាពិធីការិនីក្នុងកម្មវិធីប្រគល់ពានរង្វាន់ «Blue Dragon Awards» ប៉ុន្តែនេះមិនមែនជាលើកទីមួយនោះទេ សម្រាប់តារាស្រីវ័យ ៥៣ ឆ្នាំរូបនេះ ដែលបានទទួលតំណែងនាំមុខក្នុងការនិយាយបើកកម្មវិធីផ្លូវការទាំងនេះ។
យ៉ាងណាមិញ រាល់ពេលបង្ហាញខ្លួនក្នុងកម្មវិធីធំៗម្ដងៗ តារាសម្ដែងស្រី Kim Hye Soo តែងតែរៀបចំតែងខ្លួនយ៉ាងលេចធ្លោក្នុងឈុតរាត្រីសមោសរ ហើយឈុតនីមួយៗគឺចេញមកប្លែកមិនធម្មតា ហើយស្រស់ស្អាតខ្លាំង។
បើតាមការបង្ហោះរូបថតជាច្រើនសន្លឹករបស់ Kim Hye Soo នៅលើបណ្តាញសង្គម Instagram គឺនាងតែងតែថតរូបទុករាល់ពេលស្លៀកលឈុតត្រៀមចូលរួមក្នុងកម្មវិធី ដោយមើលទៅនាងពិតជាមានលម្អិតយកចិត្តទុកដាក់ខ្លាំងមែនទែន មិនដែលធ្វើឱ្យអ្នកគាំទ្រខកចិត្តនោះទេ៕