កូន ២ មែន តែសម្រស់ និង រូបរាងជំទាវ លីឈី នៅក្មេងវ័យក្រមុំមិនដូរនោះឡើយ
បើចាប់អារម្មណ៍ពីរូបសម្រស់របស់អតីតាតារាស្រី លីឈី ភរិយារបស់លោកឧកញ៉ា សែម រតនា ដ្បិតតែពេលនេះមានកូនប្រុសស្រី ២ នាក់ទៅហើយមែន ប៉ុន្តែលោកជំទាវនៅតែក្មេងស្រស់ស្អាតសាច់ចាំផូរផង់មិនចាញ់កាលនៅក្រមុំឡើយ។
យ៉ាងណាមិញ ឆ្នាំ ២០២២ កន្លងទៅ ក្រោយពីសម្រាលទាយាទទី ២ បានប៉ុន្មានខែ ជំទាវ លីឈី ក៏បានធ្វើឱ្យមហាជនចាប់អារម្មណ៍ខ្លាំង ខណៈឃើញអតីតតារាស្រីរូបនេះបានបង្ហោះរូបភាពបង្ហាញពីសម្រស់ដែលបានធ្វើការវះកាត់កែកុនច្រមុះបន្ថែមទៀត។ លើសពីនោះ ក្រោយពីកូនប្រុសទី ២ មានអាយុជាង ១ ឆ្នាំ ជំទាវ លីឈី ក៏បានកែកុនច្រមុះជាថ្មីម្តងទៀត កាន់តែធ្វើឱ្យសម្រស់អ្នកម៉ាក់កូន ២ រូប នេះកាន់តែស្រស់ស្អាត។
ដោយឡែក ងាកទៅកាន់រូបរាងឯនោះវិញ បើទោះជាមានកូនដល់ទៅ ២ ក្តី តែជំទាវ លីឈី នៅតែថែទាំរាងរៅនៅស្រឡូន ក្បាលពោះរាបស្មើដូចដើមមិនចាញ់អ្នកនៅលីវនោះឡើយ។ ក្នុងនោះដែរ បើតាមការបង្ហើបឱ្យដឹងពីការថែរូបរាងស្រស់ស្អាតដូចដើមនោះ ក៏ព្រោះជំទាវ លីឈី មានរូបមន្តពិសេស គឺញុំាផលិតផល ICY ដែលជស្តេចវីតាមីនសម្រកគីឡូ ហើយលោកជំទាវក៏ជាអ្នកនាំចូលផលិតផលនេះផងនោះ៕