ក្តីសុខពេញបឹប! រៀបការរួច Mark ចូលចង្រ្កានកាន់ចានឆ្នាំង មិនប្រចាំប្រពន្ធទេ
ទោះបីជារៀបការរួច តែសម្រាប់ស្វាមីភរិយាថ្មីថ្មោង Mark និង Kimberly ក៏នៅតែគេចមិនផុតពីក្រសែភ្នែករបស់មហាជនអ្នកគាំទ្រដដែល ពោលគឺ ម្នាក់ៗហាក់ចង់ដឹងជីវិតឯកជនរបស់ស្វាមីភរិយាមួយគូនេះណាស់ មិនថារឿងសុខ ឬទុក្ខឡើយ។
ពិសេស ម្នាក់ៗចាំមើលថា ក្រោយរៀបការរួចពេលណាអ្នកទាំងពីរប្រកាសដំណឹងល្អមានទាយាទនឹងគេ។ ដោយឡែក បើងាកមកមើលសកម្មភាពស្វាមីភរិយាមួយគូនេះក្រោយរៀបការវិញគឺ ជឿជាក់ថា មហាជនឃើញហើយពិតលួចច្រណែន និង មានក្តីសុខជំនួសជាក់ជាពុំខាន ព្រោះផ្អែមលើសពេលនៅជាគូស្នេហ៍នឹងគ្នាទៅទៀត។
តួយ៉ាង សូម្បីការងារផ្ទះដែលភរិយាត្រូវទទួលរង ក៏ Mark មិនរំពឹងទៅលើភរិយាតែម្នាក់ដែរ មិនខ្វល់ការងារស្រីប្រុសចាប់កាំបិត ចានឆ្នាំងជួយភរិយាភ្លាមគួរឱ្យសរសើរណាស់ រហូតធ្វើឱ្យនារីៗជាច្រើនលួចច្រណែននឹងជីវិតតារាស្រី Kimberly៕