(វីដេអូ) មកខ្មែរថតរឿងបន្តបន្ទាប់ ប្រុសសង្ហា Paing Takhon ប្រាប់ទាំងញញឹមថា កម្ពុជាប្រៀបដូចផ្ទះទី ២
ពិតណាស់ មួយរយៈចុងក្រោយនេះ តារាសម្ដែងប្រុសដ៏ល្បីរបស់មីយ៉ាន់ម៉ា លោក Paing Takhon បានបង្ហាញខ្លួននៅកម្ពុជាជាញឹកញាប់ ដោយបានមកថតភាពយន្តខ្មែរខ្នាតធំជាមួយតារាប្រុសស្រីល្បីៗរបស់ខ្មែរជាបន្តបន្ទាប់។
យ៉ាងណាមិញ បន្ទាប់ពី Paing Takhon បានថតភាពយន្តខ្មែរខ្នាតធំជាមួយតួឯកស្រីខ្មែរ ពេជ្រ វត្តីសារ៉ាវឌ្ឍី ក្នុងរឿង «ប្រុសលក់ខ្លួន» ផ្ទុះការគាំទ្រខ្លាំង ក៏បានឃើញលោកចាប់ផ្ដើមថតភាពយន្តខ្មែរខ្នាតធំមួយទៀតជាមួយតួឯកស្រី ស៊ីន យូប៊ីន គឺរឿង «បណ្ដាសារនាងរាត្រី» ដែលមិនទាន់បានចាក់បញ្ចាំងនៅឡើយ ព្រមទាំងមានការត្រៀមថតរឿងជាច្រើនទៀតផងដែរ។
ខណៈមកប្រទេសកម្ពុជាច្រើនលើកច្រើនសា មើលទៅប្រុសសង្ហា Paing Takhon កាន់តែស្រឡាញ់ពេញចិត្តចំពោះប្រទេសយើងកាន់តែច្រើនឡើង មិនថាម្ហូបអាហារ អត្តចរិតរួសរាយរបស់ក្រុមការងារ និង វប្បធម៌ សម្លៀកបំពាក់ជាដើម។
ជាក់ស្ដែង ថ្មីៗនេះ ស្របពេលលោកចូលរួមកម្មវិធីសម្ពោធត្រៀមថតភាពយន្តខ្មែរខ្នាតធំថ្មីមួយទៀត គឺរឿង «ប្រវត្តិស្នេហ៍នាងនាថ» ជាមួយតួឯកស្រី Mélia Constantin ក៏បានឃើញលោកបង្ហាញអារម្មណ៍ពិតចំពោះប្រទេសកម្ពុជា ដែលលោកបាននិយាយថាលោកពិតសប្បាយចិត្តខ្លាំងពេលនៅទីនេះ ដោយកម្ពុជាប្រៀបដូចជាផ្ទះទី ២ របស់លោកអ៊ីចឹង៕ សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖