(វីដេអូ) រ៉ូបពណ៌ផ្កាឈូករបស់ Joy ស្លៀកឡើងសម្ដែងលើឆាក កំពុងត្រូវគេរិះគន់ថាខ្លីពេក
មិនមែនជាលើកទីមួយនោះទេ ដែលតារាចម្រៀងស្រី Joy សមាជិក Red Velvet ស្លៀកឈុតសម្លៀកបំពាក់ខ្លីៗបញ្ចេញភាពសិចស៊ីនៅលើឆាកតន្រ្តី ប៉ុន្តែកាលពីថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២៣ នៅឆាកប្រគំតន្ត្រី Lazada Festival Concert តារាស្រីរូបនេះ ក៏ត្រូវបានក្រុមអ្នកគាំទ្ររបស់នាងកត់សម្គាល់លើការស្លៀកពាក់របស់នាងជាថ្មី។
អ្វីដែលធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងលើសម្លៀកបំពាក់របស់នាងលើកនេះគឺ ឈុតរ៉ូបពណ៌ផ្កាឈូករបស់នាង ដែលសម្ដែងក្បាច់រាំយ៉ាងរស់រវើកលើឆាកនោះ គឺមានសភាពខ្លីខ្លាំងពេក ដោយនៅពេលចាប់ក្បាច់រាំខ្លាំង រ៉ូបខ្លីរបស់នាងខើចឡើងទៅលើ បើទោះបីនាងព្យាយាមទាញចុះក្រោយច្រើនដងក៏ដោយ ធ្វើឱ្យអ្នកទស្សនានៅខាងក្រោមឆាក ពិបាកភ្នែកមើលការសម្ដែងនោះមែនទែន។
ជុំវិញការរិះគន់ពីសំណាក់អ្នកទស្សនា និង អ្នកគាំទ្រនាងដែរ គឺក្នុងបំណងចង់សម្រួលឱ្យ Joy ជ្រើសរើសឈុតសម្លៀកបំពាក់ដែលងាយស្រួល និង ផ្ដល់តម្លៃដល់នាង។ ជាមួយគ្នានោះ អ្នកគាំទ្រក៏បង្ហាញការព្រួយបារម្ភចំពោះការរើសឈុតខុសកាលៈទេសៈបែបនេះ បើទោះជាឈុតទាន់សម័យយ៉ាងណា គឺវាហាក់ដូចជាមិនសមស្របសម្រាប់ការសម្ដែងនៅលើឆាកតន្រ្តីនោះឡើយ៕ ចុចទីនេះ ដើម្បីទស្សនាវីដេអូ!