ឃើញ Aff មានអ្នកស្អំបេះដូងក្មេងជាង ១៦ ឆ្នាំ Aum ប្រកាសក្តែងៗឆ្នាំក្រោយរកសង្សារអាយុប្អូនដែរ
កាលពីពេលថ្មីៗនេះ កំពូលតារាសម្ដែងស្រីថៃជាច្រើន រួមមានតារាស្រី Anne Thongprasom តារាស្រី Nune Woranuch តារាស្រី Aum Patchrapa និង តារាស្រីល្បីៗផេ្សងៗទៀត បានជួបជុំគ្នារៀបចំកម្មវិធីជប់លៀងចុងឆ្នាំបែបមិត្តភក្តិ និង ហូបអាហារសាមគ្គីក្នុងឱកាសត្រៀមឆ្លងឆ្នាំថ្មី។
ទន្ទឹមនឹងនោះ សម្រាប់តារាសម្ដែងស្រី Aff Taksaorn ក៏បានចូលរួមដែរ។ អ្វីរឹតតែពិសេស ក្នុងឆ្នាំនេះស្រីស្រស់ Aff ក៏បានបណ្ដើរអ្នកថែបេះដូងថ្មីទៅចូលរួមដូចគ្នានោះគឺអ្នកកំលោះ Nunkul ដែលមានអាយុប្អូននាងដល់ទៅ ១៦ ឆ្នាំ ដោយពេលនេះអ្នកទាំងពីរកំពុងមើលចិត្តគ្នា។
ដោយឡែក ងាកទៅមើលស្រីស្រស់ Aum Patchrapa វិញ នៅពេលដែលឃើញមិត្តភក្តិបណ្ដើរអ្នកស្អំបេះដូងទៅចូលរួមទាំងខ្លួនឯងកំពុងតែឯកាស្រីស្រស់រូបនេះក៏បង្អាប់ Aff មុខឡើងក្រហម ហើយប្រកាសក្តែងៗក្នុងកម្មវិធីជប់លៀងថា ឆ្នាំក្រោយនាងមិនឱ្យចាញ់ Aff ឡើយនាងនឹងរកសង្សារក្មេងជាង Aff ដល់ទៅ ២៥ ឆ្នាំឯណោះ៕