រូបថតក្នុងជួរកងទ័ព Jimin និង Jungkook ទោះឃើញត្រឹមភ្នែក ក៏អ្នកគាំទ្ររំភើបចង់ហោះ
កាលពីថ្ងៃទី ១១ និង ១២ ខែធ្នូ ឆ្នាំ ២០២៣ សមាជិកក្រុម BTS ទាំង ៤ នាក់ មាន RM, Jimin, V និង Jungkook បានចូលបម្រើក្នុងជួរកងទ័ព ហើយ ARMY ដែលជាក្រុមអ្នកគាំទ្ររបស់ពួកគេទូទាំងពិភពលោក បានសម្ដែងក្តីនឹកនាជាខ្លាំង ដោយត្រូវឃ្លាតឆ្ងាយពីតារាសំណព្វចិត្តពួកគេអស់រយៈពេល ២ ឆ្នាំ។
ទោះយ៉ាងណា ការចូលបម្រើក្នុងជួរកងទ័ពដំណាលគ្នាបែបនេះ បានធ្វើឱ្យក្រុមអ្នកគាំទ្រមានចិត្តអាឡោះអាល័យដល់សមាជិកទាំង ៧ របស់ BTS ជាខ្លាំង ហើយសង្ឃឹមថាពួកគេនឹងវិលត្រឡប់មកវិញទាំងអស់គ្នានៅក្នុងឆ្នាំ ២០២៥។
យ៉ាងណាមិញ រហូតមកដល់ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៣ រូបថតក្នុងជួរកងទ័ពរបស់ Jimin និង Jungkook ត្រូវបានបង្ហោះនៅលើបណ្តាញសង្គមក្នុងប្រទេសកូរ៉េ ដោយ Jungkook មានលេខរៀង ៥៩ និង Jimin មានលេខរៀង ៦០ កំពុងធ្វើឱ្យក្រុមអ្នកគាំទ្រជ្រួលជ្រើមយ៉ាងខ្លាំង។
សម្រាប់ទិដ្ឋភាពនោះ តារាប្រុសទាំងពីរមានមាឌមាំសង្ហា ដែលធ្វើឱ្យ ARMY មានមោទកភាពយ៉ាងខ្លាំង បន្ទាប់ពី Jimin និង Jungkook បានចូលរួមក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺននៃកងពលធំថ្មើរជើងទី ៥៕