(វីដេអូ) អីយ៉ាស់! យូហៃ ម្ចាស់ពាន The Rapper Cambodia ប្រាប់ច្បាស់ៗថា ស្រឡាញ់នារីប្រភេទនេះ
ពិតណាស់ ក្រោយពីប្រកួតប្រជែងយ៉ាងស្វិតស្វាញអស់រយៈពេលជាច្រើនសប្ដាហ៍ នៅក្នុងរាត្រីថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៣ កន្លងទៅនេះ កម្មវិធី The Rapper Cambodia រដូវកាលទី ១ បានស្វែងរកឃើញនូវម្ចាស់ជ័យលាភីដំបូងនៃកម្មវិធីដ៏កក្រើកនេះហើយ ដោយបានទៅលើ យូហៃ ជាកូនក្រុមរបស់ Coach Norith។
ជាការពិតណាស់ ម្ចាស់ជ័យលាភី The Rapper Cambodia រដូវកាលទី ១ យូហៃ មិនត្រឹមតែទទួលបានការគាំទ្រខ្លាំងលើសមត្ថភាពការរ៉េបរបស់លោកនោះទេ ពោលគឺសូម្បីតែរូបសម្រស់ អត្តចរិតរបស់ យូហៃ ក៏ជាទីចាប់អារម្មណ៍របស់អ្នកគាំទ្រ ជាពិសេសយុវវ័យតែម្តង។
លើសពីនោះ មហាជនអ្នកគាំទ្រកំពុងចាប់អារម្មណ៍ខ្លាំងនឹងជីវិតឯកជនរបស់លោកពាក់ព័ន្ធនឹងរឿងរ៉ាវបេះដូង ដោយហ្វេនៗនារីៗចង់ដឹងថា៖ «ម្ចាស់ពាន The Rapper Cambodia រដូវកាលទី ១ នេះ មានម្ចាស់ចិត្តហើយឬនៅ? ហើយមនុស្សស្រីបែបណាដែលលោកស្រឡាញ់?»។
ថ្មីៗនេះ យូហៃ ក៏បានបង្ហាញវត្តមានក្នុងកម្មវិធី «ជីគឫសគល់តារា» រៀបរាប់ពីនារី ដែលលោកស្រឡាញ់ ធ្វើឱ្យទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រ។ ក្នុងនោះ យូហៃ បានដាក់មួយឃ្លាយ៉ាងចាក់ដោតថា៖ «លោក ស្រឡាញ់មនុស្សស្រី ដែលអត់ស្រឡាញ់លោក»។
តស់! ចង់ដឹង YuuHai និយាយអ្វីខ្លះ សូមទស្សនាវីដេអូខាងក្រោម៖