ក្តៅៗ! ស្រ្តីម្នាក់សង្ស័យជាគូកំណាន់របស់ Lee Sun Kyun ឱបកូនចូលបំភ្លឺនៅប៉ុស្តិ៍ប៉ូលិស ជុំវិញករណីជំរិតទារលុយ
នៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២៣ ស្រ្តីម្នាក់ដែលគេស្គាល់ថាជាអ្នកគ្រប់គ្រងនៅបារកម្សាន្តមួយកន្លែង ហើយត្រូវបានសង្ស័យថាជាគូកំណាន់របស់តារាសម្ដែងប្រុស Lee Sun Kyun ពេលនេះ បានបង្ហាញខ្លួនចូលបំភ្លឺនៅប៉ុស្តិ៍ប៉ូលិសក្រុងសេអ៊ូលដើម្បីស៊ើបអង្កេតបន្តលើករណីជំរិតទារលុយពី Lee Sun Kyun។
យ៉ាងណាមិញ ការបង្ហាញខ្លួនរបស់ស្រ្តីរូបនេះ បានចុះពីរថយន្តមកកាន់ប៉ុស្តិ៍ប៉ូលិសឱបកូនមកជាមួយផងដែរ ដោយបានយកអាវធំក្របពីលើមិនឱ្យឃើញមុខ។ ខណៈពេលនោះដែរ ក៏មានអ្នកសារព័ត៌មានបានចោមរោមសាកសួរពីព័ត៌មានដែលបានផ្សព្វផ្សាយថា ស្រ្តីរូបនេះបានបង្ខូចឈ្មោះលោក Lee និង ទារលុយជិត ៤ម៉ឺនដុល្លារអាមេរិក។
ទោះជាយ៉ាងណាក៏ដោយ រាល់សំណួររបស់សារព័ត៌មានមិនមានចម្លើយតបវិញនោះទេ ដោយនាងបានត្រឹមនៅស្ងៀមហើយព្យាយាមដើរចូលខាងក្នុងប៉ុស្តិ៍ប៉ូលិស។
កន្លងមក សារព័ត៌មានបានចុះផ្សាយថាអ្នកគ្រប់គ្រងបារកម្សាន្តជាស្រ្តីរូបនេះ មិនបានប្រាប់មូលហេតុជាក់លាក់ពីការមិនបានបង្ហាញខ្លួនរបស់នាងចូលបំភ្លឺនៅប៉ុស្តិ៍ប៉ូលិសនៅថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២៣ ទេ។ ក្រោយមកប៉ូលិសក៏ស្នើសុំដីកាចាប់ខ្លួនដល់កន្លែងស្នាក់នៅបច្ចុប្បន្នតែម្ដង៕