(វីដេអូ) ស្រណោះណាស់! ក្រុមគ្រួសារ Lee Sun Kyun ស្រែកទ្រហោយំ ក្នុងថ្ងៃជូនដំណើរលោកលើកចុងក្រោយ
នៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៣ វេលាម៉ោង ១២ និង ០០ នាទីថ្ងៃត្រង់ ក្បួនដង្ហែសពរបស់តារាសម្តែងប្រុស Lee Sun Kyun ចេញពីកន្លែងតម្កល់សពនៃមន្ទីរពេទ្យសាកលវិទ្យាល័យជាតិសេអ៊ូល ទៅបូជានៅកន្លែងសព Suwon បន្ទាប់មកធាតុរបស់លោកនឹងដាក់តម្កល់នៅកន្លែងរំលឹកអនុស្សាវរីយ៍ Samsung ខេត្ត Gyeonggi។
យ៉ាងណាមិញ ទិដ្ឋភាពលាគ្នាជាលើកចុងក្រោយរបស់ក្រុមគ្រួសាររបស់ Lee Sun Kyun មានសំឡេងយំខ្សឹកខ្សួលជាខ្លាំង សំឡេងស្រែកទ្រហោយំរបស់អ្នកស្រី Jeon Hye Jin ជាភរិយាដើរតាមមឈូសប្តី ចំណែកឯកូនប្រុសដើរកាន់រូបថតឪពុកយ៉ាងសោកស្រណោះ ដោយដឹងច្បាស់ថានេះជាការលាគ្នាជាលើកចុងក្រោយ។
ទិដ្ឋភាពដ៏សោកសៅពោរពេញដោយទុក្ខនេះ ធ្វើឱ្យមហាជនជាច្រើនមិនអាចទប់ទឹកភ្នែកបាននោះទេ ការឃ្លាតឆ្ងាយពីមនុស្សដែលខ្លួនស្រឡាញ់គ្មានវិលត្រឡប់ភ្លាមៗ គឺជាអារម្មណ៍មួយមិនអាចទទួលយកបាន៕
ទស្សនាវីដេអូខាងក្រោមនេះ៖