ជាស្ត្រីមែន តែស្រីស្រស់ Jennie មានមហិច្ឆតាធំបើកផលិតកម្មកម្សាន្តខ្លួនឯង កាន់ដំណែងជា CEO ទាំងវ័យក្មេង
កាលពីពេលថ្មីៗនេះ តារាចម្រៀងស្រី Jennie សមាជិក BLACKPINK បានផ្តល់បទសម្ភាសជាមួយនឹង The Seasons ខណៈនោះដែរ តារាស្រីរូបនេះក៏បានទម្លាយពីមូលហេតុច្បាស់ៗសម្រាប់ការចូលកាន់តំណែងជា CEO និង បង្កើតជាស្លាកយីហោផ្ទាល់ខ្លួនមានឈ្មោះ ODD ATELIER ឬ OA។
ជាមួយគ្នានោះដែរ តារាស្រីរូបនេះក៏បាននិយាយបើកចំហថា ៖ «ការបើកផលិតកម្មរបស់ខ្ញុំគឺខ្ញុំមានការប្រុងប្រយ័ត្នណាស់ ព្រោះខ្ញុំចង់បានសេរីភាព ចង់ឱ្យខ្លួនឯងមានអារម្មណ៍ស្រួលខ្លួនក្នុងការធ្វើការងារក្នុងផលិតកម្មខ្លួនឯង»។
លើសពីនេះ Jennie ក៏បាននិយាយទៀតថា ៖ «ខ្ញុំបានធ្វើការជាក្រុមយូរណាស់ហើយ ដូច្នេះឈ្មោះផលិតកម្មរបស់ខ្ញុំ គឺ ODD ATELIER ឬ OA បង្កើតឡើងក្នុងគោលបំណងជំរុញឱ្យធ្វើការងារឱ្យល្អ។ ថ្ងៃនេះ ខ្ញុំមានអារម្មណ៍រំភើបចិត្តណាស់ ដែលបានប្រាប់រឿងនេះទៅកាន់អ្នកគាំទ្រគ្រប់គ្នារបស់ខ្ញុំ ហើយខ្ញុំសង្ឃឹមថាគ្រប់គ្នាគាំទ្រ»៕