
លែងលះគ្នាហើយ តែថ្ងៃខួបកំណើត ៥០ ឆ្នាំរបស់ Pin លេចវត្តមាន J Jetrin ជាអតីតស្វាមីចូលរួមដែរ
ដូចដែលប្រិយមិត្តបានជ្រាបហើយថា ពេលនេះ កំពូលតារាចម្រៀងប្រុស J Jetrin Wattanasin និង តារាសម្ដែងស្រី Pin Kejmanee បានលែងលះគ្នាដាច់ស្រេចហើយ ក្រោយពីរួមរស់ជាមួយគ្នាអស់រយៈពេលជាង ២០ ឆ្នាំ។
ជាមួយនឹងការចែកផ្លូវគ្នានេះ មហាជនពិតជាមានការភ្ញាក់ផ្អើលខ្លាំងណាស់ ព្រោះមិននឹកស្មានថា គូស្វាមីដ៏ផ្អែមល្ហែមក្នុងរង្វង់សិល្បៈថៃមួយគូនេះ ត្រូវចែកផ្លូវគ្នាយ៉ាងផុយស្រួយបែបនេះឡើយ ហើយមហាជនក៏សោកស្តាយនូវទំនាក់ទំនងរបស់ពួកគេដែរ។
ជាការពិតណាស់ ទោះបីលោក J Jetrin និង Pin Kejmanee លែងលះគ្នាដាច់ស្រេចហើយក៏ដោយ ក៏អតីតស្វាមីភរិយាមួយគូនេះ នៅតែរាប់អានគ្នា និង បំពេញតួនាទីជាឪពុកម្តាយល្អសម្រាប់កូនៗដូចដើម។ គេសង្កេតឃើញថាឱ្យតែឱកាស ពិសេសដូចជាបុណ្យណូអែល ឆ្លងឆ្នាំ ឬ ពិធីជួបជុំគេតែងឃើញវត្តអតីតប្រពន្ធគូនេះបង្ហាញវត្តមានព្រមគ្នាហាក់មិនមានទំនាស់អ្វីឡើយ មានតែស្នាមញញឹមឱ្យគ្នា។
តួយ៉ាងកាលពីថ្ងៃទី ០៤ ខែមករា ឆ្នាំ ២០២៤ កន្លងទៅ ជាថ្ងៃខួបកំណើតអាយុ ៥០ ឆ្នាំរបស់តារាស្រី Pin ក្នុងនោះលោក J Jetrin ក៏បានមក Surprise អតីតប្រពន្ធដែរ ហើយកម្មវិធីខួបនោះពោរពេញដោយស្នាមញញឹម ភាពរីករាយ និង សុភមង្គលប្រៀបបីដូចពុំមានការចែកផ្លូវគ្នាឡើយ៕