ទីបំផុត! តារាគីឡូធ្ងន់ Jia Ling សម្រេចបំណងស្រកបាន ៥០ គីឡូ ត្រឹមរយៈពេល ៦ ខែ
ការប្រឹងប្រែងជិតមួយឆ្នាំរបស់តារាកំប្លែង និង សម្ដែងស្រី Jia Ling បានដល់គោលដៅហើយក្នុងឆ្នាំ ២០២៤ ដោយនាងបានបង្ហើបថា នាងព្យាយាមសម្រកគីឡូដើម្បីទទួលការសម្ដែងក្នុងរឿងថ្មីខាងមុខនេះ។
បើតាមការរៀបរាប់ពីសាមីខ្លួនផ្ទាល់បាននិយាយថា នាងបានស្រកអស់ ៥០ គីឡូ ក្នុងរយៈពេល ៦ ខែ ដើម្បីត្រៀមថតសម្ដែងក្នុងរឿងថ្មី ដើរជាតួអង្គអ្នកប្រដាល់។ នេះជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលបំផុត ដែលតារាស្រីវ័យ ៤១ឆ្នាំរូបនេះ អាចធ្វើបានត្រឹមរយៈពេលខ្លី ដោយផ្តោតលើការហាត់ប្រាណ និង តមអាហារប្រចាំថ្ងៃបានយ៉ាងទៀងទាត់ ទើបទទួលបានលទ្ធផលគួរជាទីគាប់ចិត្តបែបនេះ។
ជាមួយគ្នានោះ អ្នកនិយមលេងអ៊ីនធឺណេតដែលជាអ្នកគាំទ្រ ក៏មានការភ្ញាក់ផ្អើលចំពោះរូបរាងផ្លាស់ប្តូររបស់ Jia Ling ដែរ ដោយអ្នកមួយចំនួនបានផ្តល់កម្លាំងចិត្តសម្រាប់ការឆ្លងកាត់ការលំបាក អំឡុងពេលសម្រកគីឡូ៕