អចលនទ្រព្យពេញដៃ! ស្ងាត់ៗ Charmaine Sheh កាន់លុយរាប់លានដុល្លារ ទិញអាផាតមិនថ្មីបន្ថែម
កាលពីពេលថ្មីៗនេះ តារាសម្ដែងស្រី Charmaine Sheh បានទទួលពានរង្វាន់នៅក្នុងកម្មវិធី TVB Anniversary Awards ឆ្នាំ ២០២៣ ហើយគឺជាជោគជ័យដ៏សំខាន់មួយក្នុងអាជីពសិល្បៈរបស់នាង ដែលខំសាងមកជាច្រើនឆ្នាំក្នុងវិស័យភាពយន្តហុងកុង។
យ៉ាងណាមិញ បើនិយាយអំពីជីវិតនៅលីវរបស់តារាស្រីវ័យ ៤៨ឆ្នាំរូបនេះ ក៏កាន់តែធ្វើឱ្យអ្នកគាំទ្ររបស់នាងចាប់អារម្មណ៍ខ្លាំងផងដែរ ដោយនាងបានចំណាយលុយយ៉ាងច្រើន ដើម្បីទិញអចលនទ្រព្យបន្ថែមជាបន្តបន្ទាប់។
ជាក់ស្ដែង ថ្មីៗនេះនៅលើប្រព័ន្ធផ្សព្វផ្សាយហុងកុង បានចុះផ្សាយថា តារាស្រី Charmaine Sheh បានទិញអាផាតមិនមួយកន្លែង មានតម្លៃ ២៨ លានយ័ន (ប្រមាណ ៣ ៩៣២ ៣០០ ដុល្លារអាមេរិក) មកទល់ពេលនេះ តារាស្រីរូបនេះ បានកាន់កាប់អចលនទ្រព្យចំនួន ៥ នៅក្នុងទីក្រុងហុងកុង ហើយសរុបតម្លៃចំនួន ១០០ លានដុល្លារហុងកុង (ប្រមាណ ១២ ៧៨៤ ៧០០ ដុល្លារអាមេរិក) ដែលធ្វើឱ្យអ្នកគាំទ្ររបស់នាងសម្ដែងការភ្ញាក់ផ្អើល និង កោតសរសើរចំពោះភាពតស៊ូរបស់នាងជាខ្លាំង៕