តារាចិន ៤ រូប ចេញពីត្រកូលគ្រួសារក្រីក្រ តែពេលនេះប្រែវាសនាជោគជ័យខ្លាំង កំពុងរស់នៅលើគំនរទ្រព្យស្ដុក
ថ្វីដ្បិតថាតារាសិល្បៈហុងកុងភាគច្រើនមើលទៅហាក់ដូចជាពួកគេមានជីវិតសម្បូរបែបសមប្រកបតាំងពីកើតមកក្តី ប៉ុន្តែការពិតគឺពួកគេមកពីត្រកូលគ្រួសារក្រីក្រតាំងពីកុមារភាព។
ទោះជាយ៉ាងណា ជោគវាសនាមនុស្សមើលឃើញ រហូតមកដល់បច្ចុប្បន្ននេះ បើនិយាយដល់ជីវិតរបស់តារាប្រុសស្រី ៤ រូបនេះ គឺរស់នៅលើគំនរទ្រព្យដែលបានមកដោយសារការខិតខំប្រឹងប្រែងរបស់គេ កែប្រែវាសនាបន្ទាប់ពីពួកគេបានឈានជើងចូលប្រឡូកក្នុងវិស័យសិល្បៈ។ តើមានតារាប្រុសស្រីណាខ្លះ?
១. តារាចម្រៀង និង សម្ដែងប្រុស Andy Lau
តាំងពីតូចក្រូចឆ្មា តារាសម្ដែងប្រុស Andy Lau បានរស់នៅក្នុងភូមិ Tai Hang ហើយនៅអាយុ ៦ ឆ្នាំ លោកបានចេញពីផ្ទះនៅភូមិដើម្បីទៅធ្វើចម្ការតាមក្បែរជើងភ្នំ។ អ្វីដែលកាន់តែខ្លោចចិត្តនោះ កាលពីលោកអាយុ ១១ ឆ្នាំ ផ្ទះនៅភូមិ Tai Hang បានឆេះខ្ទេចខ្ទី ហើយគ្រួសាររបស់លោកត្រូវបង្ខំចិត្តចាកចេញពីរស់នៅតំបន់អាណាធិបតេយ្យអស់ជាងមួយឆ្នាំ។ ទោះជាយ៉ាងណា ក្រោយភ្លៀងមេឃស្រឡះ លោកបានកែប្រែជីវិតយ៉ាងភ្លឺស្វាងចាប់តាំងពីបង្ហាញខ្លួនចូលប្រឡូកក្នុងវិស័យភា ពយន្តក្នុងឆ្នាំ ១៩៩០ ហើយលោកក៏ត្រូវបានទស្សនិកជនទទួលស្គាល់ពីសមត្ថភាពពូកែ រហូតមានឈ្មោះជាស្តេចហុងកុង។
២. តារាចម្រៀង និង តារាសម្ដែងប្រុស Nick Cheung
ជីវិតរស់នៅពីក្មេងរបស់តារាប្រុស Nick Cheung គឺខុសគ្នាដាច់ពីជីវិតរស់នៅបច្ចុប្បន្ន ដោយដើមឡើយលោកបានធំឡើងនៅក្នុងទីប្រជុំជន Shek Kip Mei ដែលធ្លាប់ជាកន្លែងសម្រាប់ជនភៀសខ្លួន។ ទោះជាយ៉ាងណា ជោគវាសនាលោកបានផ្លាស់ប្ដូរ បន្ទាប់ពីការខិតខំប្រឹងប្រែង បូកផ្សំនឹងភាពឆ្លាតវៃ បានធ្វើឱ្យលោកក្លាយជាម្ចាស់គម្រោងដ៏ធំដាក់លក់ផ្ទះប្រណីតមួយកន្លែង។ បច្ចុប្បន្ននេះ លោកកំពុងរស់នៅក្នុងវីឡាដ៏ប្រណីតតម្លៃរាប់សិបលានដុល្លារ ចាយជីវិតយ៉ាងសម្បូរបែប។
៣. តារាសម្ដែងស្រី Joey Yung
ខ្សែជីវិតរបស់តារាសម្ដែងស្រី Joey Yung ក៏មិនស្រណុកសុខស្រួលនោះដែរ ចាប់តាំងពីធំដឹងក្តីនាងបានរស់នៅទីប្រជុំជនមួយក្បែរជ្រលងភ្នំមេអំបៅ ក្រោយមកនាងបានផ្លាស់ទៅរស់នៅក្នុងតំបន់ Ma On Shan វិញ។ សម្រាប់ Joey Yung បានតស៊ូធ្វើការងារចាប់ពីបុគ្គលិកធម្មតា រហូតដល់ក្លាយជា Cantopop Queen តាមរយៈការខិតប្រឹងប្រែងដើរតាមក្តីស្រមៃជាច្រើនឆ្នាំរបស់នាង។ រហូតមកដល់ឆ្នាំ ២០០៧ Joey បានទិញចាប់ផ្តើមទិញអចលនទ្រព្យបន្ទាប់បន្តនៅលើកោះមួយនៅហុងកុង ហើយប៉ុន្មានឆ្នាំចុងក្រោយនេះ នាងបានផ្តោតសំខាន់លើការងាររោងចក្រ និង អគារពាណិជ្ជកម្ម។
៤. តារាសម្ដែងស្រី Priscilla Wong
បើនិយាយដល់ខ្សែជីវិតពិតរបស់តារាសម្ដែងស្រី Priscilla Wong ហាក់ដូចជាក្នុងរឿងនិទានដ៏វឹកវរមួយ ទម្រាំតែបានជីវិតរស់នៅយ៉ាងស្រស់បំព្រងនាពេលបច្ចុប្បន្ននេះ។ តារាស្រីរូបនេះ បានធំឡើងក្នុងគ្រួសារមួយដែលមានជីវភាពក្រីក្រនៅក្នុងទីប្រជុំជនក្នុងក្រុង Lam Tin ចំណែកឯសមាជិកក្នុងគ្រួសាររបស់នាងមានដល់ ៧ នាក់ រស់នៅដោយចែកគ្រែគេងជាពីរ ក្រោយមកទៀតគ្រួសាររបស់នាងក៏បានល្អប្រសើរជាងមុន ដោយឪពុកនាងបានប្តូរអាជីពក្លាយជាមេជាងជួសជុល។
យ៉ាងណាមិញ ចូលដល់ខ្សែជីវិតរបស់នាងផ្ទាល់វិញ បន្ទាប់ពីនាងបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Hong Kong Baptist University នាងក៏បានចាប់អាជីពជាអ្នកអានព័ត៌មាននៅប៉ុស្តិ៍ទូរទស្សន៍ខ្សែកាប្លិ៍ហុងកុង ហើយក៏បានចូលធ្វើការជាតារាសម្ដែងរបស់ TVB។ ក្រោយមកជីវិតគ្រួសាររបស់នាងបានប្រសើរឡើងពីមួយទៅមួយថ្ងៃ រហូតដល់មានទ្រព្យធនច្រើន បង្កើតក្រុមហ៊ុនមួយឱ្យឪពុកនាងកាន់កាប់ផងដែរ៕