ស្វាមី នាងយ៉ែម ប្រាប់ឱ្យប្រពន្ធផ្អាកពីការងារសិល្បៈ ដើម្បីមើលថែសុខភាពយកកូនឆ្នាំនេះ
ប្រិយមិត្តមួយចំនួននិយមតាមដានសិល្បៈកម្សាន្តថៃច្បាស់ជានៅចាំនាង យ៉ែម ជាមិនខាន ដែលតារាស្រីរូបនេះមានឈ្មោះពិតថា Noonrami Ramida ជាតួអង្គអ្នកបម្រើរបស់ ការ៉ាកេត ក្នុងរឿង «បុព្វេសន្និវាស»។ បច្ចុប្បន្ន តារាស្រីរូបនេះបានរៀបការជាមួយនឹងតារាសម្ដែងប្រុសរូបសង្ហា លោក Louis Scott ដោយរស់នៅយ៉ាងមានសុខសុភមង្គល។
ចាប់តាំងពីសាងគ្រួសារមក ជារឿយៗគូស្វាមីភរិយាតែងតែបង្ហាញពីភាពផ្អែមល្អែមចំពោះគ្នាលើបណ្ដាញសង្គមអ៊ិនធឺណែតផងដែរ។ គិតមកទល់ពេលនេះ អ្នកទាំងពីរបានរៀបការមករយៈពេល ៣ ឆ្នាំហើយ តែអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ តារាប្រុសស្រីគូនេះ នៅពុំទាន់មានទាយាទស្នងត្រកូលឡើយ ដោយអ្នកទាំងពីរនឹងដាក់គោលដៅយកកូននៅឆ្នាំ ២០២៤ នេះឱ្យបាន។
យ៉ាងណាមិញ តាមការឱ្យដឹងពីតារាស្រី Noon ក្នុងបទសម្ភាសកាលពីពេលកន្លងទៅបានឱ្យដឹងថា ៖ «នៅពេលនេះស្វាមីរបស់នាងបានឱ្យនាងផ្អាកសិល្បៈហើយ ព្រោះថាក្នុងឆ្នាំ ២០២៤ នេះនឹងប្រឹក្សាជាមួយពេទ្យរកវិធីសាស្ត្រយ៉ាងណាយកកូនឱ្យបាន។ ក្នុងឆ្នាំនេះពពោះ និង ឆ្នាំក្រោយសម្រាល ដោយពេលនេះកំពុងតែធ្វើទៅតាមវិធីសាស្ត្រពេទ្យ»។
ដោយឡែក ងាកទៅមើលតារាប្រុស Louis Scott វិញ នៅពេលដែលមានគេសួរនាំរឿងកូនលោកពិតជាពិបាកឆ្លើយណាស់។ ក្នុងបទសម្ភាស Louis Scott បានបង្ហាញអារម្មណ៍ថា ៖ «លោកទទួលស្គាល់ថាលោកពិតជាខូចចិត្តមែន ឈឺចាប់ណាស់នៅពេលដែលគេនិយាយថាគ្មានអ្នកស្នងត្រកូលដូចគេ តែយ៉ាងណាលោក និង ភរិយានៅតែមានសង្ឃឹម និង មិនធ្វើឱ្យខ្លួនឯងមានសម្ពាធឡើយ»៕