ធ្លាប់ឃើញតែរូបរាងសង្ហាសាច់ដុំធំៗ តាមពិតតារាប្រុស ៥ រូបនេះ ធ្លាប់មានប្រវត្តិគីឡូធ្ងន់សឹង ១០០ គីឡូ
ការក្លាយជាតារាសម្ដែង ឬ តំណែងជាតួឯកសម្រាប់រឿងនីមួយៗនេះ មិនមែនជារឿងងាយស្រួលឡើយ ម្យ៉ាងវិញទៀតទម្រាំមានឈ្មោះបោះសំឡេង អមជាមួយរូបសម្បត្តិដ៏ស្រស់សង្ហា សម្រាប់តារាសម្ដែងប្រុសទាំង ៥ រូបខាងក្រោមនេះ ក៏មិនមែនជារឿងងាយដែរ ដោយម្នាក់ៗព្យាយាមហាត់ប្រាណ ដើម្បីសម្រក់គីឡូខ្លាំងណាស់ ទើបធ្វើឱ្យពួកគេទទួលបានរូបរាងដ៏សង្ហាដូចបច្ចុប្បន្ន។
១. តារាសម្ដែង Nadech
តារាសម្ដែង Nadech គឺជាតារាសម្ដែងមួយរូបមានរូបរាងសង្ហា និង មានសាច់ដុំ មិនថាស្លៀកពាក់បែបណាក៏ឃើញសង្ហាគ្រប់ជ្រុង តែមានពេលមួយ Nadech បណ្ដោយខ្លួនរហូតដល់មានក្បាលពោះ ធ្វើឱ្យមហាជនអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំង។ ជាមួយគ្នានោះ តារាប្រុស Nadech ក៏បានចេញមកនិយាយពីរឿងនេះដែរថា ៖ «ដោយសារសាច់ជ្រូកអាំង ទើបធ្វើឱ្យរូបរាងរបស់លោកទៅជាបែបនេះ»។ ក្រោយមកតារាសម្ដែងប្រុស Nadech បានផ្លាស់ប្ដូររូបរាងរបស់ខ្លួនឱ្យត្រឡប់មកសង្ហាដូចដើម រហូតមកទល់ពេលបច្ចុប្បន្ន។
២. តារាសម្ដែង Big M
បើនិយាយពីតារាសម្ដែង Big M ជាតួឯកប្រុសមួយរូបដែលគ្រប់គ្នាសរសើរមិនដាច់ពីមាត់ពីរូបរាងសង្ហារបស់លោក ប៉ុន្តែអ្នកគាំទ្រមិនធ្លាប់ដឹងទេថា កាលពីមុន Big M ធ្លាប់មានទម្ងន់រហូតដល់ទៅ ១២០ គីឡូ តែក្រោយមករូបលោកបានព្យាយាមហាត់ប្រាណអស់រយៈពេល ៣ ខែ និង ញ៉ាំបាយតែមួយពេលក្នុងមួយថ្ងៃ ទើបធ្វើឱ្យរូបរាងរបស់លោកបានផ្លាស់ប្តូរមកសង្ហាវិញ។
៣. តារាសម្ដែង Nine Naphat
សម្រាប់តារាសម្ដែងប្រុស Nine គឺអាចនិយាយបានថាមានសាច់ត្រលុកត្រលន់គួរឱ្យស្រឡាញ់តាំងពីក្មេងមក តែដល់ពេលវ័យជំទង់ Nine ចាប់ផ្ដើមផ្លាស់ប្ដូរពីក្មេងប្រុសដែលមានសាច់ទ្រលុកទ្រលន់ មកជាកំលោះសង្ហាដូចបច្ចុប្បន្ន ក៏ដោយសារតារាសម្ដែងប្រុស Nine ព្យាយាមហាត់ប្រាណដើម្បីសម្រក់គីឡូ មុខឈានជើចូលប្រឡូកក្នុងវិស័យសិល្បៈមួយនេះ។
៤. Alek Teeradetch
ចំពោះ Alek Teeradetch វិញ មុនមានរូបរាងសង្ហាដូចសព្វថ្ងៃនេះ តាមពិតតារាសម្ដែងប្រុស Alek ធ្លាប់ឡើងទម្ងន់ជិត ១០០ គីឡូ តាំងពីក្មេងមក តែមុនពេលចូលសាកលវិទ្យាល័យ Alek បានព្យាយាមសម្រក់គីឡូរហូតទទួលបានលទ្ធផលសឹងតែគ្មានអ្នកជឿឡើយ នៅពេលតារាសម្ដែងប្រុស Alek និយាយពីគីឡូរបស់ខ្លួនថាធ្លាប់មានទម្ងន់រហូតជិត ២០០ គីឡូ។
៥. Film Thanapat
តួឯកប្រុសប្រចាំប៉ុស្ដិ៍លេខ One 31 ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងចាប់តាំងពីឆ្នាំ ២០១៨ តារាសម្ដែងប្រុស Film ធ្លាប់បាននិយាយថា ៖ «ខ្លួនធ្លាត់ខ្លាំងពេក រហូតដល់ថ្នាក់ម្ដាយបានចុះឈ្មោះឱ្យទៅរៀនហែលទឹក ដើម្បីឱ្យស្រកគីឡូ» ដោយតារាប្រុស Film បានប្រាប់ទៀតថា ៖ «ការហែលទឹកពិតជាធ្វើឱ្យរូបលោកទទួលបានលទ្ធផលពិតមែន»៕