មុនក្លាយខ្លួនជាតារាល្បីខ្ទរខ្ទារពេញប្រទេស James Ma ធ្លាប់ចូលប្រកួតកម្មវិធីល្បីមួយ តែធ្លាក់
ដូចដែលប្រិយមិត្តបានដឹងរួចមកហើយថា អ្នកកំលោះ James Ma ជាតារាសម្ដែងជួរមុខម្នាក់នៅក្នុងស្ថានីយទូរទស្សន៍ប៉ុស្ត៍លេខ ៣ ថៃ។ បច្ចុប្បន្នតារាប្រុសរូបនេះកំពុងតែមានទំនាក់ទំនងស្នេហាជាមួយនឹងអ្នករួមទ្រនំគឺស្រីស្រស់ Pie Rinrada Kaewbuasai។
សម្រាប់ James Ma ជាតារាសម្ដែងម្នាក់មានឈ្មោះបោះសំឡេងមួយរូបដែលមហាជនតែងតែស្រឡាញ់គាំទ្រ។ យ៉ាងណាមិញ បើងាកទៅមើលពីវិស័យសិល្បៈវិញ មុនចូលប្រឡូកជាតារាសម្ដែងអ្នកកំលោះ James Ma គឺធ្លាប់បានចូលរួមប្រកួតប្រជែងកម្មវិធីល្បីមួយ គឺ The Star ដែលជាកម្មវិធីប្រឡងចម្រៀង ហើយលទ្ធផលកាលនោះ អ្នកកំលោះ James Ma គឺធ្លាក់ពុំបានជាប់ក្លាយជាម្ចាស់ពានឡើយ។
ជាមួយនឹងប្រវត្តិសិល្បៈចូលប្រកួតនេះ មានមហាជនតិចណាស់ដែលបានដឹង ព្រោះ James Ma មិនដែលបង្ហើបឡើយ តែថ្មីៗនេះស្រាប់តែមានអ្នកគាំទ្រមួយចំនួនបានគាស់កកាយពីរូបភាពចាស់របស់ James Ma ហើយក៏ឃើញថាអ្នកកំលោះរូបនេះធ្លាប់ឆ្លងកាត់ការប្រកួតមែន ដែលនេះបានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំង។ មិនក្លាយជាតារាចម្រៀងតែ James Ma ក្លាយជាតារាសម្ដែងយ៉ាងល្បីខ្ទរខ្ទារ៕