មុនក្លាយជាប្តីប្រពន្ធស្របច្បាប់ គូស្នេហ៍អ្នកសិល្បៈ ៤ គូ ផ្តើមចេញពីទំនាក់ទំនងមិត្តរួមការងារ
មកទល់ពេលនេះមានតារាប្រុសស្រីមិនតិចនោះទេ ដែលបានប្រទះជួបស្នេហ៍ពិតជាអ្នកសិល្បៈដូចគ្នារហូតបានចូលរោងការសាងគ្រួសារមកដល់បច្ចុប្បន្ន។
ក្នុងនោះ គេសង្កេតឃើញគូស្នេហ៍តារា ៤ គូ ដែលផ្តើមជីវិតគូចេញពីទំនាក់ទំនងជាមិត្តរួមការងារជាមួយគ្នានៅក្នុងរង្វង់សិល្បៈ ដែលតារាស្រីប្រុសទាំងនេះសុទ្ធសឹងតែមានប្រជាប្រិយភាពនៅក្នុងសង្គមសិល្បៈតាមមុខជំនាញផ្នែកសិល្បៈរៀងៗខ្លួន។ តារាស្រីប្រុសទាំង ៤ គូ នោះរួមមាន ៖
១. តារាចម្រៀងប្រុសលោក ឃុំ ប៉ុណ្ណាដែត និង តារាចម្រៀងស្រី យក់ ថិតរដ្ឋា
២. តារាសម្តែងលោក គង់ រ៉ាយុទ្ធ និង អ្នកនាង អ៊ឹម សុគន្ធា
៣. តារាសម្តែងលោក ថមមី និង តារាចម្រៀងស្រី សួស វីសា
៤. តារាសម្តែងលោក គឹម សីហា និង តារាសម្តែងស្រី គង់ ចាន់ស្រីមុំ