ជីវិតភីងៗ! រ៉េត សារីតា ត្រូវគូស្នេហ៍បរទេសរូបសង្ហា លត់ជង្គង់សុំរៀបការយ៉ាងរ៉ូមែនទិកនៅ New Zealand
មហាជនបានជ្រាបហើយពីបវរកញ្ញាចក្រវាលឆ្នាំ ២០២០ កញ្ញា រ៉េត សារីតា ដែលបច្ចុប្បន្នមិនត្រឹមតែទទួលបានជោគជ័យមានឈ្មោះល្បី និងលេចធ្លោខ្លាំងលើវិស័យបវរកញ្ញា ក៏ដូចជាការងារសិល្បៈផ្សេងៗនោះទេ តែបវរកញ្ញារូបនេះ កំពុងទទួលបានជីវិតស្នេហាមួយយ៉ាងមានក្ដីសុខជាមួយគូស្នេហ៍រូបសង្ហាជាជនជាតិបរទេស។
ពិតណាស់ បើគិតមកដល់ពេលនេះ រយៈពេលប្រមាណជិត ៣ ឆ្នាំមកហើយ ដែលម្ចាស់ជ័យលាភីបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ ២០២០ រូបនេះ បានបើកបង្ហាញពីទំនាក់ទំនងស្នេហាយ៉ាងស្អិតល្មួតជាមួយគូស្នេហ៍ដែលជាជនជាតិបរទេសរូបសង្ហារបស់នាង។
ដោយឡែក ថ្មីៗនេះ គូស្នេហ៍ដ៏ផ្អែមល្ហែមមួយគូនេះ បានធ្វើឱ្យមហាជនអ្នកគាំទ្រ ក៏ដូចអ្នកសិល្បៈជាច្រើនមានការរំភើបចិត្តជំនួស ព្រមទាំងបង្ហាញការអបអរសាទរខ្លាំង ខណៈឃើញរូបភាពដែល រ៉េត សារីតា ត្រូវបានគូស្នេហ៍បរទេសរូបសង្ហាបានលត់ជង្គង់សុំនាងរៀបការនៅលើភ្នំដ៏ស្រស់ស្អាតមួយនៅលើទឹកដី New Zealand។
រូបភាពនៃសកម្មភាពសុំរៀបការដ៏រ៉ូមែនទិករបស់គូស្នេហ៍មួយគូនេះ កំពុងត្រូវបានមហាជនអ្នកគាំទ្រលើបណ្ដាញសង្គមហ្វេសប៊ុក ធ្វើការចែករំលែករូបភាពភ្ជាប់ជាមួយអារម្មណ៍រំភើបចិត្តជំនួស រ៉េត សារីតា និង គូស្នេហ៍ ព្រមទាំងជូនពរឱ្យអ្នកទាំងពីរឆាប់មានថ្ងៃល្អចូលរោងការឆាប់ៗផងដែរ៕