(វីដេអូ) ធ្លាប់តែធ្វើឱ្យគេសើចសប្បាយ តែពេលនេះ ឆាឆា ជួបទុក្ខធំក្នុងជីវិត បាត់បង់សមាជិកជាទីស្រឡាញ់ក្នុងគ្រួសារគ្មានថ្ងៃត្រឡប់
ប្រិយមិត្តប្រាកដជាបានស្គាល់មកហើយនូវវត្តមាន ឆាឆា ដែលជា Content Creator មួយរូបតែងតែផ្ដល់ភាពសប្បាយរីករាយដល់មហាជនអ្នកគាំទ្រជារឿយៗ តាមរយៈទេពកោសល្យ គំនិតច្នៃប្រឌិត ធ្វើអ្វីប្លែកៗនោះ ។
យ៉ាងណាមិញ កាលកន្លងទៅថ្មីៗនេះ អ្នកគាំទ្របានទទួលដំណឹងដ៏សោកសៅមួយ ដោយលោកឪពុករបស់ Content Creator ឆាឆា បានលាចាកលោក បន្ទាប់ពីគេបានឃើញលោកបង្ហោះព័ត៌មាននេះចូលគណនី TikTok ផ្លូវការ ដែលដំណឹងនេះបានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល និង បានចូលរួមរំលែកទុក្ខដល់រូបគេយ៉ាងច្រើន។
ដោយឡែក នៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៤ នេះ គណនី TikTok របស់ ឆាឆា ក៏បានបង្ហោះវីដេអូមួយ ដោយភ្ជាប់ Caption ថា ៖ «REST WELL HERO» ដែលប្រែជាភាសាខ្មែរថា ៖ «សូមសម្រាកឱ្យបានល្អវីរបុរស»។ ក្នុងវីដេអូនោះដែរ ឆាឆា ក៏បានភ្ជាប់សម្ដីឪពុករបស់ខ្លួន ដែលប្រាប់ ឆាឆា ថា ៖ «ចាប់ពីពេលនេះទៅប៉ាលែងនៅហើយ មើលថែម៉ាក់ និង មើលថែខ្លួនឯងផងកូន»៕