តារាប្រុសថៃល្បីម្នាក់ ធ្លាប់ត្រូវគេដាក់ស្នេហ៍ឡើងវិលក្បុង បាយមិននឹកទឹកមិនស្រេក ដេកមិនលក់ រសាប់រសល់នឹកតែគេ
Denkhun ជាតារាសម្តែងប្រុសសាច់ដុំម្នាក់ ដែលកំពុងតែទទួលបានប្រជាប្រិយភាពខ្លាំងនៅក្នុងរង្វង់សិល្បៈថៃ ព្រោះតារាប្រុសរូបនេះមិនត្រឹមតែមានសមត្ថភាពច្រើនក្នុងខ្លួនឡើយ តែបើក្រឡេកទៅមើលពីសម្រស់វិញ ពិតជាសង្ហាខ្លាំងមិនចាញ់ស្រីៗឃើញហើយបាក់លង់ស្នេហ៍ព្រាត។
ខណៈភាពសង្ហាជះធ្វើឱ្យនារីៗលង់ស្នេហ៍ស្ទើរតែដកចិត្តមិនរួចនោះ ថ្មីៗនេះតារាប្រុស Denkhun បែរជាចួបរឿងនឹកស្មានមិនដល់ទៅវិញ ដោយរូបគេបានបង្ហើបថា មួយរយៈមុនលោកត្រូវស្នេហ៍នារីម្នាក់ រហូតធ្វើឱ្យលោកបាយមិននឹក ទឹកមិនស្រេក នឹកគេចង់តែឃើញមុខគេ ហើយពេលដែលមិនបាននៅក្បែរគេសុបិនឃើញតែខ្មោច។
អ្វីដែលសំខាន់ ទោះមាននារីស្អាតៗល្អៗចូលមកប៉ុន្មាននាក់ក៏ដោយ ក៏លោកមិនចាប់អារម្មណ៍ដែរ រហូតមានគេប្រាប់លោកថាលោកត្រូវស្នេហ៍គេ។
Denkhun ក៏បានបន្តទៀតថា បន្ទាប់ពីមានគេប្រាប់ថាត្រូវស្នេហ៍គេហើយ លោកក៏ចាប់ផ្តើមមានអារម្មណ៍បែបនោះដូចគ្នា តែមិនបានទៅរកគ្រូអ្វីនោះទេ។
មូលហេតុដែលលោកជាបាត់ពីរឿងមួយនេះគឺ ដោយសារតែលោកនិយាយក្នុងចិត្តប្រាប់ទៅដល់ខ្មោចដែលលោកសុបិនឃើញរហូតថា សូមឱ្យលោកគេងលក់ស្កប់ស្កល់ផងចុះ ឈប់លងបន្លាច ចាំលោកធ្វើបុណ្យឱ្យ កុំគុំកួនគ្នា ពិសេសលោកបានបើកធម៌រៀន និង សូត្រស្ទើរគ្រប់ពេល រហូតមានអារម្មណ៍ស្រឡះក្នុងចិត្ត លែងមានអារម្មណ៍ស្រឡាញ់នារីម្នាក់នឹងទៀត រហូតមកទល់ពេលនេះ៕