(វីដេអូ) សង្ស័យជិតមានដំណឹងល្អរឿងទាយាទ ពេលឃើញ ហ៊ិន ច័ន្ទនីរ័ត្ន ដើរមើលអីវ៉ាន់កូនង៉ា
គិតមកដល់ពេលនេះ រយៈពេលជាង ៤ ខែហើយ ដែលពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន និង ស្វាមី បានរៀបការជាមួយគ្នា ដោយកម្មវិធីអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរ បានរៀបចំតាមប្រពៃណីយ៉ាងធំអធិកអធមណាស់ កាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៣ កន្លងទៅ។
ក្រោយពីរៀបការរួច ពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន និង ស្វាមី កំពុងចាប់ដៃគ្នាសាងគ្រួសារយ៉ាងមានសុភមង្គល ដែលស្ដែងពីក្ដីសុខឈ្មោះជាប្ដីប្រពន្ធដ៏ផ្អែមល្ហែម ធ្វើឱ្យមហាជនអ្នកគាំទ្រលើបណ្ដាញសង្គមចូលរួមជូនពរគូស្វាមីភរិយាមួយគូនេះព្រោងព្រាត។
លើសពីនេះ ក្រោយរៀបការសាងជីវិតគ្រួសារជាប្ដីប្រពន្ធដ៏មានសុភមង្គលថ្មីៗ គេក៏បានឃើញអ្នកនាង ហ៊ិន ច័ន្ទនីរ័ត្ន បង្ហើបពីគម្រោងយកទាយាទស្នងត្រកូល ដែលបង្ហាញឱ្យដឹងថា អ្នកនាង និង ស្វាមី ចង់បានកូនរហូត ៣ នាក់ទៀតផង ដោយកាលពីកន្លងទៅ ស្វាមីភរិយាមួយគូនេះក៏បានដឹកដៃគ្នាទៅសាងភាពផ្អែមល្ហែមនៅក្រៅប្រទេស និង ដើរកម្សាន្តជាច្រើនកន្លែង។
យ៉ាងណាមិញ ទាក់ទងនឹងរឿងទាយាទស្នងត្រកូល ពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន ក៏មិនទាន់ប្រកាសពីដំណឹងល្អនៅឡើយ ខណៈធ្លាប់មានដំរួយខ្លះៗកាលពីកន្លងទៅ ប៉ុន្តែថ្មីៗនេះ ត្រូវបានមហាជនអ្នកគាំទ្រចាប់អារម្មណ៍ និង កំពុងសង្ស័យថាពិធីការិនីរូបនេះអាចនឹងកំពុងពពោះកូនដំបូងហើយ ក្រោយពីបានឃើញវីដេអូមួយ ដែលអ្នកនាងបានដើរមើលអីវ៉ាន់សម្រាប់ទារក ហាក់ដូចជាត្រៀមទុកសម្រាប់កូនដំបូងអ៊ីចឹង៕ សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖