![សម្លាញ់ស្ល-ា/.ប់ទៅមួយឆ្នាំហើយ Cha EunWoo នៅអួលដើម-កនឹក Moon Bin រហូតធ្វើរឿងមួយឱ្យទាំងស្រណោះ](https://www.popular.com.kh/wp-content/uploads/2024/05/SR3-4.jpg)
សម្លាញ់ស្ល-ា/.ប់ទៅមួយឆ្នាំហើយ Cha EunWoo នៅអួលដើម-កនឹក Moon Bin រហូតធ្វើរឿងមួយឱ្យទាំងស្រណោះ
កាលពីខែមេសា ឆ្នាំ ២០២៣ កន្លងទៅនេះ តារាប្រុស Moon Bin សមាជិកក្រុមចម្រៀង Astro វ័យ ២៥ ឆ្នាំ បានសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯង ដែលបន្សល់ឱ្យមហាជនអ្នកគាំទ្រ ជាពិសេសគឺមិត្តរួមក្រុមនូវភាពសោកស្តាយឈឺចាប់ពិបាកនឹងបំភ្លេចតែម្តង។
![](https://www.popular.com.kh/wp-content/uploads/2024/05/KPOP-idol-Moonbin-of-ASTRO-has-been-found-dead-in-his-apartment-997x598-1.jpg)
ជាក់ស្តែង មកទល់ពេលនេះ Cha Eun Woo ដែលជាសមាជិកជិតស្និទ្ធជាមួយនឹង Moon Bin ជាងគេនៅក្នុងក្រុម ហាក់នៅតែមិនទាន់ធ្វើចិត្តបាននៅឡើយទេ ដោយលោកបានទម្លាយនៅក្នុងកម្មវិធី You Quiz on the Block ថ្មីៗនេះថា លោកបានសរសេរចម្រៀងមួយបទគឺ «Where am I» សម្រាប់ឱ្យ Moon Bin ។
នៅពេលសរសេរនោះលោកយំរហូត ហើយពេលសរសេរហើយ លោកក៏ពិបាកនឹងច្រៀងទៀត ព្រោះលោកនឹកដល់ Moon Bin ជានិច្ច ហើយគេក៏តែងតែបង្ហាញខ្លួនក្នុងយល់សប្តិរបស់លោកថែមទៀត។
Cha Eun Woo បានឱ្យដឹងទៀតថា លោកមិនអាចនិយាយបាននោះទេថាលោកធ្វើចិត្តបានឬយ៉ាងណា តែលោកនឹងព្យាយាមប្រើប្រាស់ជីវិតឱ្យបានល្អបំផុត ដែលនេះប្រហែលជាអ្វីដែល Moon Bin ចង់បាន។
ដោយឡែក តាំងពី Moon Bin បានចាកចេញទៅ Cha Eun Woo ក៏បានរ៉ាប់រ៉ងការងាររបស់ Moon Bin ទាំងអស់ បើទោះជាខ្លួនមានការងារច្រើនក៏ដោយ ហើយលោកក៏ព្យាយាមទៅបង្កើតទំនាក់ទំនងល្អជាមួយនឹង Moon Sua ដែលជាប្អូនស្រីបង្កើតរបស់ Moon Bin ផងដែរ៕