(វីដេអូ) ទើបសម្រាលកូនសសៃខ្ចីបានកន្លះខែសោះ ដា ដាវ ចាប់ផ្ដើមថែខ្លួន ចាយរាងឡើងខ្ញង់វិញហើយ
ពិតណាស់ តារាស្រី ដា ដាវ និង ស្វាមី បានទទួលចំណងដៃជីវិតដែលជាទាយាទដំបូងដ៏មានតម្លៃ គឺជាកូនស្រីដ៏គួរឱ្យក្នាញ់ ដែលបានសម្រាលឃើញពន្លឺព្រះអាទិត្យ កាលពីថ្ងៃទី ០១ ខែឧសភា ឆ្នាំ ២០២៤ កន្លងទៅ ក្រោមការអបអរសាទរយ៉ាងច្រើនពីសំណាក់សាច់ញាតិ បងប្អូន និងមិត្តៗជាអ្នកសិល្បៈ។
មកដល់ពេលនេះ កូនស្រីដំបូងឈ្មោះ ទេពី របស់តារាស្រីរូបស្រស់នេះ មានអាយុបានកន្លះខែហើយ ប៉ុន្តែគឺកាន់តែគួរក្នាញ់ឡើង សាច់ទ្រលុកទ្រលន់ មុខមាត់ឡើងក្រឡង់ៗ ដែលទទួលបានការមើលថែថ្នាក់ថ្នមយ៉ាងកក់ក្ដៅពីប៉ាម៉ាក់។
ដោយឡែក ថ្មីៗនេះ អ្នកម៉ាក់ថ្មីថ្មោង ដា ដាវ បានធ្វើឱ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំង ដែលឃើញថាទើបតែសម្រាលកូនបានប្រមាណរយៈពេលកន្លះខែ នៅសសៃខ្ចីនៅឡើយ ក៏ឃើញនាងបញ្ចេញវីដេអូតុបតែងខ្លួនចាយរាងឡើងខ្ញង់ ដែលទាំងរូបរាងមុខមាត់ស្រស់បស់វិញហើយ៕
សូមទស្សនាវីដេអូខាងក្រោម៖