![យូរៗជុំគ្នាម្តង! តួអង្គពីសង្គមរឿង «មរណមាតា» លោក សោម ដូរិន ចូលវ័យ ៨៥ ឆ្នាំ និង លោកស្រី ឌី សាវ៉េត ចូលវ័យ ៨០ ឆ្នាំ ហើយ](https://www.popular.com.kh/wp-content/uploads/2024/06/Rin.jpg)
យូរៗជុំគ្នាម្តង! តួអង្គពីសង្គមរឿង «មរណមាតា» លោក សោម ដូរិន ចូលវ័យ ៨៥ ឆ្នាំ និង លោកស្រី ឌី សាវ៉េត ចូលវ័យ ៨០ ឆ្នាំ ហើយ
បើរំឭកកាលពីអំឡុង ទសវត្សរ៍ទី ៦០ និង ៧០ ច្បាស់ជាមានមហាជនតិចណាស់ ដែលបានចងចាំដល់តារាសម្តែង និង អ្នកដឹកនាំរឿងល្បីៗកាលពីសង្គមចាស់ ក៏ព្រោះតែមានខ្លះបានបាត់បង់ជីវិត ខ្លះទៅរស់នៅក្រៅប្រទេស និង ខ្លះទៀតមានវ័យចាស់ជរាចាកឆ្ងាយពីវិស័យសិល្បៈជាដើម។
យ៉ាងណាមិញ កាលពីអំឡុងទសវត្សរ៍នោះដែរ វីរសិល្បការិនី ឌី សាវ៉េត និង វីរសិល្បករ ព្រមទាំងអ្នកដឹកនាំ សោម ដូរិន ក៏ជាតារាសម្តែងល្បីឈ្មោះ ដែលទទួលបានភាពល្បីល្បាញ ដោយក្នុងនោះ រឿងដែលតារាសម្តែងសង្គមចាស់ ២ រូប ខាងលើ បានសម្តែងរួមគ្នាគឺរឿង «មរណមាតា»។
![](https://www.popular.com.kh/wp-content/uploads/2024/06/49001960_362215364590765_1109154211607609344_n.jpg)
ថ្មីៗនេះដែរ តាមរយៈគណនីហ្វេសប៊ុករបស់តារាសម្តែងជើងចាស់ និង ចាងហ្វាង «ផលិតកម្ម សោម ដូរិន ភាពយន្ត» គឺលោក សោម ដូរិន ស្វាមីអតីតតារាជើងចាស់ លោកស្រី សាក់សក្តិកេត មយូរ៉ា បានបង្ហោះរូបភាពជួបជុំដៃគូសម្តែងចាស់ គឺលោកស្រី ឌី សាវ៉េត ដោយអមនូវសារយ៉ាងមានន័យ។
ក្នុងនោះ លោក សោម ដូរិន បានរៀបរាប់ថា៖ «សោម ដូរិន និង ឌី សាវ៉េត តួធ្លាប់សម្តែងរួមគ្នាក្នុងទសវត្សរ៍ឆ្នាំ ៦០ ក្នុងរឿង មរណមាតា ឥឡូវតួទាំង ២ នៅរស់រានមានជីវិត។ តួប្រុសអាយុ ៨៥ ឆ្នាំ តួស្រីអាយុ ៨០ ឆ្នាំ។ ស្រុកយើងមានសន្តិភាព ទើបតារា ២ ដួងនេះ នៅបានជួបគ្នា»៕