ចូលវ័យ ១៥ ឆ្នាំ ស្រីខួច កូនស្រីច្បង នាយ ពាក់មី កាន់តែធំពេញរូបពេញរាង មិនបាច់តែងខ្លួនក៏ស្អាតបែបធម្មជាតិ
មហាជនអ្នកតាមដានគាំទ្ររបស់តារាកំប្លែងល្បីឈ្មោះ នាយ ពាក់មី បានជ្រាបហើយពីជីវិតឯកជនរបស់លោក ដែលបច្ចុប្បន្នតារាកំប្លែងប្រុសរូបនេះមានជីវិតគ្រួសារដ៏កក់ក្ដៅមួយ ដែលលោក និង ភរិយា មានកូនប្រុសស្រីដ៏គួរឱ្យស្រឡាញ់ ៣ នាក់។
បើនិយាយពីកូនប្រុសស្រីទាំង ៣ របស់លោក ពាក់មី តែងទទួលបានការចាប់អារម្មណ៍សរសើរជាមួយភាពវៃឆ្លាត ស្អាតៗគួរឱ្យស្រឡាញ់ និង សមត្ថភាពផ្សេងៗរបស់ពួកគេ គឺសុទ្ធតែមានដុងសិល្បៈកាត់តាមលោកប៉ាផងដែរ។
ជាពិសេសកូនស្រីច្បងរបស់តារាកំប្លែងរូបនេះ មានឈ្មោះថា ស្រីខួច ក៏មានដុងសិល្បៈមិនធម្មតាដែរ ដោយចេះទាំងច្រៀង ទាំងសម្ដែង និង មានទេពកោសល្យផ្សេងៗទៀតក្នុងវិស័យសិល្បៈ។
លើសពីនេះ ក្រឡេកមើលរូបសម្រស់របស់ ស្រីខួច វិញ ឆ្នាំនេះចូលវ័យ ១៥ ហើយ ដែលនាងកាន់តែធំពេញរូបពេញរាង មុខមាត់ក៏កាន់តែស្អាតគួរឱ្យស្រឡាញ់ខ្លាំង ថែមទាំងចេះបង្ហាញស្ទីលលេងខ្លួនស្អាតៗបង្ហោះលើហ្វេសប៊ុកទៀត៕