ទ្រាំលែងបាន! Selena ពន្លះផាំងៗទៅអ្នកគាំទ្រ ដែលនាំគ្នានិយាយឡកឡាយពីសម្រស់សង្សារនាង
ជាការពិតណាស់ ចាប់តាំងពីប្រកាសទាក់ទងគ្នាជាសាធារណៈ កាលពីអំឡុងខែមិថុនា ឆ្នាំ ២០២៣ មក តារាចម្រៀង Selena Gomez និង សង្សារ Benny Blanco តែងតែទទួលរងនៅពាក្យរិះគន់ ឡកឡាយជារឿយៗមិនដែលដាច់ឡើយ ជាពិសេសនោះគឺរឿងរូបសម្រស់របស់ផលិតករតន្ត្រី Blanco តែម្ដង ដោយមានអ្នកគាំទ្រជាច្រើនថា លោកមិនសង្ហា មិនស័ក្ដិសមជាមួយ Selena ជាដើម។
យ៉ាងណាមិញ ក្រោយពាក្យរិះគន់នៅតែបន្តមានជាហូរហែ តារាចម្រៀងស្រី Selena Gomez ហាក់នៅមិនសុខនោះឡើយ ក៏បានចេញមុខឆ្លើយតបទៅនឹងមតិរិះគន់របស់អ្នកគាំទ្រទាំងនោះ ក្នុងបំណងការពារ Blanco ដែលជាសង្សាររបស់ខ្លួន។
Selena បានតបថា ៖ «ខ្ញុំមិនយល់សោះ ប្រសិនបើអ្នកទាំងអស់គ្នាខ្វល់ខ្វាយបារម្ភពីខ្ញុំ គួរណាស់តែដឹងហើយនេះជាសេចក្ដីសុខរបស់ខ្ញុំ។ អ្នកទាំងអស់គ្នា អាចនិយាយអ្វីបានតាមដែលអ្នកទាំងអស់គ្នាចង់ ប៉ុន្តែខ្ញុំនឹងមិនឱ្យពាក្យសម្ដីរបស់អ្នកទាំងអស់គ្នាមកត្រួសត្រាយជីវិតរបស់ខ្ញុំឡើយ ខ្ញុំឆ្អែតហើយ»៕