មកដល់កម្ពុជាភ្លាម តារាសម្តែងល្បីអាមេរិក នាង Emeraude Toubia ហោះទៅលេងនៅអង្គរវត្ត ថតរូបបង្ហាញពិភពលោកយ៉ាងរីករាយ
ថ្មីៗនេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក កំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងទៅកាន់តារាសម្តែងសហរដ្ឋអាមេរិក គឺនាង Emeraude Toubia ដែលបានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា។
ក្នុងនោះ រូបភាពដំបូងដែលតារាស្រីល្បីឈ្មោះ Emeraude Toubia បានបង្ហោះនៅលើបណ្តាញសង្គមរបស់ខ្លួន គឺជារូបភាពនៅខាងមុខប្រាសាទអង្គរវត្ត ដែលជាទឹកដីអច្ឆរិយៈដ៏ស្រស់ផូរផង់របស់កម្ពុជា។
អ្វីដែលគួរឱ្យចាប់អារម្មណ៍ ស្របគ្នានឹងរូបភាពដ៏ស្រស់ត្រកាលនាខាងមុខប្រាសាទអង្គរវត្តនោះ តារាស្រីរបស់អាមេរិក Emeraude Toubia បានបង្ហោះសារមួយឃ្លាថា ៖ «The magic of Angkor Wat» ដោយមានន័យថា៖ «វេទមន្តដ៏អស្ចារ្យ នៃប្រាសាទអង្គរវត្ត»។
គួរជម្រាបថា បើទោះជាការធ្វើដំណើរមកកាន់ប្រទេសកម្ពុជាលើនេះ Emeraude Toubia មិនបានបញ្ជាក់ក្នុងគោលបំណងអ្វីក៏ដោយ តែតារាស្រីរូបនេះបានធ្វើដំណើរទៅកាន់តំបន់ជាច្រើនកន្លែងនាខេត្តសៀមរាបផងដែរ៕