(វីដេអូ) រៀបការរួច ប្តីប្រពន្ធ ដួង ម៉ានិច ផ្អឹបសិល្បៈងាកទៅប្រើជីវិតសាមញ្ញជាអ្នកចម្ការ ដាំបន្លែផ្លែឈើយ៉ាងមានក្ដីសុខ
គិតមកដល់ពេលនេះ រយៈពេលជាង ២ ខែហើយ ដែលតារាសម្ដែងស្រី ដួង ម៉ានិច និង Lyderzz បានក្លាយជាស្វាមីភរិយាតាមប្រពៃណី ដោយបានរៀបចំកម្មពិធីអាពាហ៍ពិពាហ៍យ៉ាងអធិកអធម និង រ៉ូមែនទិចនៅមាត់សមុទ្រ កាលពីថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៤ កន្លងទៅ។
ក្រោយរៀបការក្លាយជាស្វាមីភរិយា ឃើញថាតារាសម្ដែងស្រី ដួង ម៉ានិច និង ស្វាមី កំពុងចាប់ដៃគ្នាសាងគ្រួសារយ៉ាងមានសុភមង្គល ដែលស្ដែងពីក្ដីសុខក្នុងជីវិតប្ដីប្រពន្ធដ៏ផ្អែមល្ហែម ធ្វើឱ្យមហាជនអ្នកគាំទ្រលើបណ្ដាញសង្គមបង្ហាញចិត្តច្រណែន។
ជាក់ស្ដែង អ្វីដែលធ្វើឱ្យមហាជនអ្នកគាំទ្រ កាន់តែចាប់អារម្មណ៍ពីជីវិតប្ដីប្រពន្ធមួយគូនេះ ខណៈបានឃើញសកម្មភាពរបស់អ្នកទាំងពីរប្ហែកពីគេ ដោយធ្លាប់តែឃើញប្ដីប្រពន្ធដទៃរៀបការរួច គេចូលចិត្តធ្វើដំណើរកម្សាន្តទៅតំបន់ទេសចរណ៍ផ្សេងៗ ឬ ទៅដើរលេងក្រៅប្រទេស ប៉ុន្តែក្រឡេកមើលប្ដីប្រពន្ធមួយគូនេះ កំពុងបង្ហាញសកម្មភាពដ៏មានក្ដីសុខនៅឯស្រុកស្រែចម្ការវិញ។
ក្នុងនោះ ដួង ម៉ានិច និង Lyderzz បានបង្ហាញពីសកម្មភាពរៀបចំជីវិតរស់នៅយ៉ាងសាមញ្ញមួយបែបស្រុកស្រែចម្ការ ដែលកំពុងសាងសង់ផ្ទះលម្ហែ និង ដាំដំណាំបន្លែផ្លៃឈឺនៅស្រុកស្រែសម្ការក្បែរជើងភ្នំដ៏ស្រស់ស្រាយ ត្រៀមទៅសាងជីវិតគ្រួសាររបស់អ្នកទាំងពីរនៅទីនោះទៀតផង៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖