មិនសូវនិយាយច្រើន តែស្ងាត់ៗ Chef ជេស៊ីកា ទម្លាយអារម្មណ៍ពិតមួយទៅបេក្ខជនកំពុងប្រកួតម្ហូប ដឹងហើយរំជួលចិត្ត
គណៈកម្មការដ៏ស្រស់សោភាប្រចាំកម្មវិធីប្រកួតធ្វើម្ហូបលំដាប់អន្តរជាតិ Master Chef Cambodia គឺ Chef ជេស៊ីកា ក្ដោបបានតំណែងមួយនេះ រយៈពេល ៣ រដូវកាលមកហើយ ដែលកន្លងមក កញ្ញាគឺជាគណៈកម្មការមួយរូបដែលទទួលបានការគោរពស្រឡាញ់ពីសំណាក់បេក្ខជន ក៏ដូចជាទស្សនិកជនផងដែរ។
ពេលនេះកម្មវិធីប្រកួតធ្វើម្ហូបដ៏ធំមួយនេះ បានដំណើរការជាច្រើនវគ្គមកហើយ ដោយបេក្ខជនទាំងអស់កំពុងប្រកួតគ្នាយ៉ាងស្វីតស្វាញ ដើម្បីឆ្ពោះទៅរកពានរង្វាន់ ក្លាយជាកំពូលចុងភៅចម្អិនម្ហូបដែលមានថ្វីដៃល្អដាច់គេក្នុងចំណោមបេក្ខជនទាំងអស់។
ងាកមកគណៈកម្មការដ៏ស្រស់សោភា ជេស៊ីកា វិញ ខណៈកម្មវិធីកំពុងប្រកួតស្វែងរកម្ចាស់ពាន ស្រាប់តែ Chef រូបនេះ បានបង្ហោះរូបថតមួយសន្លឹក ព្រមទាំងដាក់ Caption បង្ហាញពីអារម្មណ៍នឹកនាប្លែកនៅលើគណនីហ្វេសប៊ុក។
Chef ដ៏ស្រស់ស្អាតរូបនេះ បានផុសជាភាសាអង់គ្លេស ដែលមានអត្ថន័យជាភាសាខ្មែរថា ៖ «ខ្ញុំពិតជានឹក និង ស្រឡាញ់អ្នកទាំងអស់គ្នា មានអារម្មណ៍ថាអរគុណខ្លាំងណាស់ ដែលក្លាយជាផ្នែកមួយរបស់អ្នកគ្រប់គ្នា»៕
រូបភាព៖ fb Jessica Elite