![សមគ្នាណាស់! Influencer ខ្មែរល្បីនៅអាល្លឺម៉ង់ Peachy ដឹកដៃគូស្នេហ៍រៀបការហើយ](https://www.popular.com.kh/wp-content/uploads/2024/06/Chy.jpg)
សមគ្នាណាស់! Influencer ខ្មែរល្បីនៅអាល្លឺម៉ង់ Peachy ដឹកដៃគូស្នេហ៍រៀបការហើយ
មហាជនអ្នកលេងបណ្តាញសង្គម Tik Tok បានស្គាល់មកហើយ Influencer ខ្មែរ រស់នៅឯអាល្លឺម៉ង់ គឺ Peachy Bay ដែលមានប្រជាប្រិយភាពយ៉ាងខ្លាំង ព្រោះតែការបង្ហាញវីដេអូបែបកំប្លែងៗរបស់នាង។
យ៉ាងណាមិញ កាលពីអំឡុងខែមីនា ឆ្នាំ ២០២៤ កន្លងទៅ Peachy បានធ្វើដំណើរពីប្រទេសអាល្លឺម៉ង់មកកាន់ទឹកដីកម្ពុជាជាមួយនឹងគូស្នេហ៍របស់នាង និង បានទៅថតរូប Pre-Wedding យ៉ាងស្រស់ស្អាតនៅឯទឹកដីអង្គរ ខេត្តសៀមរាប ដែលជាស្រុកកំណើតរបស់នាងទៀតផង។
ក្រោយវិលត្រឡប់ទៅកាន់អាល្លឺម៉ង់វិញបានប្រមាណ ៣ ខែ ពេលនេះ Influencer កូនខ្មែរល្បីឈ្មោះ Peachy បានដឹកដៃគូស្នេហ៍រៀបការហើយ កាលពីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៤ កន្លងទៅនេះ។
ក្នុងនោះដែរ អ្នកគាំទ្របានចូលរួមអបអរសាទរដល់ Peachy ជាច្រើនផងដែរ ដោយនាង និង គូស្នេហ៍ បានដឹកដៃគ្នាមកដល់ថ្ងៃពិសេសក្លាយជាប្តីប្រពន្ធ ដែលមានក្រុមគ្រួសារ មិត្តភក្តិចូលរួមយ៉ាងរីករាយ៕
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ៖