![មិននឹកស្មាន Mélia និង អ្នកគ្រប់គ្រងផ្ទាល់ខ្លួន Navi មានសម្ព័ន្ធភាពខ្លាំងលើសពីការងារ](https://www.popular.com.kh/wp-content/uploads/2024/06/Meilia.jpg)
មិននឹកស្មាន Mélia និង អ្នកគ្រប់គ្រងផ្ទាល់ខ្លួន Navi មានសម្ព័ន្ធភាពខ្លាំងលើសពីការងារ
ជាការពិតណាស់ មហាជនអ្នកនិយមតាមដានការងារសិល្បៈរបស់តារាស្រីកូនកាត់ខ្មែរ-បារាំង Mélia Constantin ច្បាស់ជាបានដឹងពីប្រជាប្រិយភាពរបស់នាងហើយ ដោយក្នុងមួយរយៈក្រោយនេះ Mélia កាន់តែមានសន្ទុះទីផ្សារការងារសិល្បៈខ្លាំង។
ដោយឡែក ក្រឡេកទៅមើលភាពជោគជ័យនូវពីក្រោយការងារសិល្បៈរបស់ស្រីស្អាត Mélia ឯនោះវិញ មហាជនមួយចំនួនតូចអាចនឹងមិនទាន់បានស្គាល់នៅឡើយនោះទេ ពីអ្នកគ្រប់គ្រងរបស់នាង ដែលមានសមត្ថភាពក្នុងការមើលថែនាងបានយ៉ាងល្អក្នុងតួនាទីជាអ្នកគ្រប់គ្រងផង និង ជាបងស្រីផង។
ក្នុងនោះ អ្នកគ្រប់គ្រងរបស់ស្រីស្អាត Mélia គឺមិនមែនជាអ្នកឆ្ងាយនោះឡើយ ពោលគឺជាមិត្តសម្លាញ់របស់នាងផ្ទាល់តែម្តង ដែលមានឈ្មោះថា Navi Clifford។ កញ្ញា Navi Clifford អ្នកគ្រប់គ្រងរបស់តារាស្រី Mélia ត្រូវបានគេស្គាល់ថា គឺជាកូនកាត់ខ្មែរ-ស្កុតឡែន ដោយនាងគឺជាមិត្តស្និទ្ធស្នាលរបស់ Mélia។ ម្យ៉ាងវិញទៀត អ្នកគ្រប់គ្រងដ៏ស្រស់សោភារូបនេះ ក៏ជាតារាម៉ូដែលដូចគ្នាដែរ៕