![មិនសរសើរមិនបាន! ក្រុមចម្រៀង SEVENTEEN បរិច្ចាគលុយ ១ លានដុល្លារ សម្រាប់គម្រោងយុវជនរបស់អង្គការ UNESCO](https://www.popular.com.kh/wp-content/uploads/2024/06/Master-for-Web-48.jpg)
មិនសរសើរមិនបាន! ក្រុមចម្រៀង SEVENTEEN បរិច្ចាគលុយ ១ លានដុល្លារ សម្រាប់គម្រោងយុវជនរបស់អង្គការ UNESCO
នៅថ្ងៃទី ២៧ ខែ មិថុនា នេះ លោកស្រី Audrey Azoulay អគ្គនាយយកអង្គការ UNESCO បានធ្វើការជំនួបជាមួយក្រុមចម្រៀងកូរ៉េ SEVENTEEN ដើម្បីប្រកាសជាផ្លូវការ ដែលក្រុមចម្រៀងមានសមាជិក ១៣ នាក់នេះបានក្លាយជាទូតសុច្ឆន្ទៈ Goodwill គាំទ្រទៅលើយុវជននៃគម្រោងរបស់អង្គការ UNESCO។
ក្នុងជំនួបនេះ គេបានប្រកាសព្រមជាមួយពាក្យ «Going Together» សម្រាប់ ភាពច្នៃប្រតិដ្ឋ និង សុខុមាលភាពរបស់យុវជន ដែលនេះគឺជាកម្មវិធីរួបរួមមួយសម្រាប់គម្រោងលើកកម្ពស់យុវជននៅទូទាំងពិភពលោក។ SEVENTEEN គឺជាក្រុមចម្រៀងកូរ៉េខាងត្បូងដំបូងបង្អស់ដែលបានចូលរួមជាមួយអង្គការ UNESCO។ អ្វីដែលសំខាន់ ក្រុមចម្រៀងដ៏មានប្រជាប្រិយភាពនេះនឹងបរិច្ចាគទឹកប្រាក់ដល់ទៅ ១ លានដុល្លារសម្រាប់គម្រោងមួយនេះ៕