![អ្នកសិល្បៈជាច្រើនរ/ន្ធ-ត់ចិត្ត បង្ហាញការសោកស្ដាយចំពោះមរណភាពលោកតា គង់ ណៃ ព្រឹទ្ធាចារ្យចាប៉ីដងវែងខ្មែរដ៏ឆ្នើម](https://www.popular.com.kh/wp-content/uploads/2024/06/1242.jpg)
អ្នកសិល្បៈជាច្រើនរ/ន្ធ-ត់ចិត្ត បង្ហាញការសោកស្ដាយចំពោះមរណភាពលោកតា គង់ ណៃ ព្រឹទ្ធាចារ្យចាប៉ីដងវែងខ្មែរដ៏ឆ្នើម
នៅរសៀលថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២៤ នេះ មហាជនអ្នកគាំទ្រលើបណ្ដាញសង្គម និង អ្នកក្នុងវង្វង់សិល្បៈទទួលបានដំណឹងដ៏ក្រៀមក្រំ ដោយព្រឹទ្ធាចារ្យកោសល្យវោហារ លោកតា គង់ ណៃ បានទទួលមរណភាពហើយ។
តាមរយៈការបង្ហោះចែករំលែកលើបណ្ដាញសង្គមពីមហាជន និង ក្រុមគ្រួសាររបស់លោកតា គង់ ណៃ បានឱ្យដឹងថា លោកតាបានទទួលមរណភាពនៅរសៀលថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២៤ នេះ ក្នុងជន្មានយុ ៨០ ឆ្នាំ ដោយរោគាពាធ។
ដំណឹងមរណភាពរបស់ព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃ បានធ្វើឱ្យមហាជនអ្នកគាំទ្រ ជាពិសេសសិល្បករ-ការិនីជាច្រើនបានបង្ហាញក្ដីរន្ធត់ចិត្ត និង អារម្មណ៍ស្រណោះអាឡោះអាល័យសោកស្ដាយជាពន់ពេកចំពោះវីរៈសិល្បកររូបនេះ ព្រមទាំងបានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារបន្តបន្ទាប់ផងដែរ៕