![(វីដេអូ) ស្រងេះស្រងោចបំផុត! ទិដ្ឋភាពក្រុមគ្រួសារបញ្ជូនលោកតា គង់ ណៃ តាមឡានពេទ្យត្រលប់ទៅផ្ទះស្រុកកំណើតវិញ](https://www.popular.com.kh/wp-content/uploads/2024/06/BeBe-28-06-24-05.jpg)
(វីដេអូ) ស្រងេះស្រងោចបំផុត! ទិដ្ឋភាពក្រុមគ្រួសារបញ្ជូនលោកតា គង់ ណៃ តាមឡានពេទ្យត្រលប់ទៅផ្ទះស្រុកកំណើតវិញ
នៅរសៀលថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២៤ នេះ លោក គង់ សាម៉ៃ កូនប្រុសបង្កើតរបស់លោកព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃ បានប្រកាសពីដំណឹងមរណភាពរបស់ឪពុកនៅលើគណនីហ្វេសប៊ុក ប្រកបដោយក្ដីស្រណោះអាឡោះអាល័យជាទីបំផុត។
លោកព្រឹទ្ធាចារ្យចាប៉ីដងវែង ដែលជាវីរៈសិល្បករដ៏ឆ្នើមរបស់កម្ពុជារូបនេះ បានទទួលមរណភាពក្នុងជន្មាយុ ៨០ ឆ្នាំ ដោយលោកតាមានជំងឺប្រចាំកាយច្រើនឆ្នាំមកហើយ ចំណែកឯភរិយា និង កូនចៅ ក៏បានមើលថែយ៉ាងយកចិត្តទុកដាក់បំផុតរហូតលោកតាបានលាចាកលោក។
បើងាកទៅមើលទិដ្ឋភាពព្រឹទ្ធាចារ្យ គង់ ណៃ ធ្វើដំណឹងតាមឡានពេទ្យត្រលប់ទៅខេត្តកំពត ដែលជាស្រុកកំណើតរបស់លោកតាវិញ ឃើញថាពិតជាស្រណោះ ពោរពេញដោយភាពស្រងេះស្រងោចជាទីបំផុត ព្រោះកាលនៅមានជីវិត លោកតាបានបន្សល់ស្នាដៃជាច្រើនទុកឱ្យកូនខ្មែរជំនាន់ក្រោយ ហើយចាប់ពីពេលនេះ លែងមានវត្តមានរបស់លោកតាទៀតហើយ សល់តែកេរ្តិ៍ឈ្មោះដ៏បវរទុកឱ្យក្មេងៗរំឭកដល់ប៉ុណ្ណោះ។
សូមទស្សនាវីដេអូខាងក្រោម ៖