ប៉ុន្មានសន្លឹកពី ប៉ែន ភ័ក្រ្តសុធារិទ្ធ លេង Fashion ខ្លាំង បញ្ចេញសាច់ដុំកង់ៗ ឯល្វែងក្រោមលេងស្ទីលចេញលីអូលើគោក
ពិតណាស់ ចំពោះតារាសម្ដែងប្រុសដ៏មានប្រជាប្រិយភាព ប៉ែន ភ័ក្រ្តសុធារិទ្ធ ក្រៅពីស្នាដៃសម្ដែង លោកក៏ឆក់បានការចាប់អារម្មណ៍ និង ការសរសើរខ្លាំងជាមួយនឹងរូបសម្រស់ កាយសម្បទាមាំមួន រូបរាងស្រស់សង្ហា មុខមាត់មានមន្តស្នេហ៍ ដែលលោកតែងបង្ហាញខ្លួនយ៉ាងទាក់ទាញបណ្ដាញសង្គមផ្សេងៗ។
ជាក់ស្ដែង ថ្មីៗនេះ តារាសម្ដែងរូបសង្ហា ប៉ែន ភ័ក្រ្តសុធារិទ្ធ កាន់តែធ្វើឱ្យមហាជនអ្នកគាំទ្រផ្ទុះចាប់អារម្មណ៍ខ្លាំង ក្រោយពីបានឃើ់ញលោកបញ្ចេញរូបភាពប៉ុន្មានសន្លឹក ដែលលោកគ្រងឈុតមួយរចនាម៉ូតបុរាណលាយសម័យបែបសិចស៊ីចូលរួមដើរម៉ូតក្នុងកម្មវិធី Fashion Show។
រូបភាពទាំងនេះ ត្រូវបានមហាជន ជាពិសេសអ្នកគាំទ្ររបស់តារាសម្ដែងប្រុសរូបនេះ ផ្ទុះចាប់អារម្មណ៍ចែករំលែកខ្លាំងភ្ជាប់ជាមួយនឹងមតិសរសើរ និង វែកញែករៀងៗខ្លួនផងដែរ៕