(វីដេអូ) មិនត្រឹមសង្ហា មានទេពកោសល្យសិល្បៈ កូនច្បងឧកញ៉ា ព្រាប សុវត្ថិ មានតួនាទីក្នុងជួរមន្រ្តីរាជការទៀត
និយាយពីតារាចម្រៀងប្រុសរូបសង្ហា សុវត្ថិ មន្នីវណ្ណ កូនប្រុសច្បងរបស់កំពូលតារាចម្រៀងប្រុសលោកឧកញ៉ា ព្រាប សុវត្ថិ មហាជនអ្នកគាំទ្របានជ្រាបហើយថា បច្ចុប្បន្នអាចចាត់ទុកជាតារាចម្រៀងវ័យក្មេងដ៏មានប្រជាប្រិយភាពមួយរូបក្នុងវិស័យសិល្បៈចម្រៀង ដោយមានសមត្ថភាពទេពកោសល្យ ទាំងការច្រៀង ទាំងជំទាញផ្នែករាំ និង ការលេងឧបករណ៍តន្រ្តីសម័យមួយចំនួន។
ក្រៅពីឆក់បានប្រជាប្រិយភាពខ្លាំងជាមួយទេពកោសល្យក្នុងវិស័យចម្រៀង សុវត្ថិ មន្នីវណ្ណ ក៏ត្រូវបានមហាជនប្រុសស្រីចាប់អារម្មណ៍ និង សរសើរខ្លាំងពីរូបសម្រស់របស់លោក ដែលមានរូបរាង មុខមាត់ស្រស់ស្អាតមានមន្តស្នេហ៍ និង មានស្ទីលនៃការតុបតែងខ្លួនយ៉ាងទាក់ទាញទៀតផង។
ដោយឡែក ក្រៅពីជាតារាចម្រៀងវ័យក្មេងដ៏មានទេពកោសល្យ និង រូបសម្រស់ស្រស់សង្ហា សុវត្ថិ មន្នីវណ្ណ ត្រូវបានគេដឹងថារូបលោកក៏មានការងារក្រៅសិល្បៈដែរ។ ក្នុងនោះ បើតាមរយៈការបង្ហោះវីដេអូក្នុងឈុតសម្លៀកបំពាក់ឯកសណ្ឋានរបស់លោក គឺជាអនុសេនីយ៍ត្រី ដែលមានតួនាទីមុខងារជាកងទ័ពជើងគោកម្នាក់នៃកងយោធពលខេមរភូមិន្ទ៕
សូមទស្សនាវីដេអូខាងក្រោម៖