គោរពស្រឡាញ់ខ្លាំង! យឹម ណារ៉ា ស្ពាយបាច់ផ្កាជូន ស៊ឹម សូលីកា ថ្ងៃកំណើត ហើយហៅ Mommy ពេញៗមាត់
កាលពីថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២៤ កន្លងទៅ អ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុក ក៏ដូចជាតាមដានរឿងរ៉ាវរបស់ពិធីការិនីល្បីឈ្មោះ អ្នកនាង ស៊ឹម សូលិកា ច្បាស់ជាបានជ្រាបមកហើយថាជាថ្ងៃខួបកំណើតរបស់អ្នកនាង។
បើទោះជាមិនបានរៀបចំកម្មវិធីធំដុំក៏ពិតមែន តែអ្នកនាង ស៊ឹម សូលិកា បានទទួលកាដូពីសំណាក់ក្រុមគ្រួសារ មិត្តភក្តិ ជាច្រើនជាបន្តបន្ទាប់ ហើយរហូតមកដល់ថ្ងៃនេះទៅហើយ ពោលគឺខួបកំណើតរំលងផុតច្រើនថ្ងៃ អ្នកនាងក៏នៅតែទទួលបានកាដូជាបន្តបន្ទាប់ដដែល។
ជាក់ស្តែង ក្រឡេកទៅមើលពិធីកររូបសង្ហាលោក យឹម ណារ៉ា ឯនោះវិញ បើទោះជាមមាញឹកការងារ ក៏លោកមិនភ្លេចឡើយនៅកាដូថ្ងៃកំណើតជូនដល់រៀមច្បង ស៊ឹម សូលិកា ដោយលោកបានយកបាច់ផ្កាយ៉ាងធំទៅជូនពិធីការិនីខាងលើដល់ផ្ទះ និង សរសេរពាក្យជូនពរយ៉ាងមានន័យ។
លើសពីនោះ ដោយក្តីគោរពរស្រឡាញ់ លោក យឹម ណារ៉ា ថែមទាំងហៅ ស៊ឹម សូលិកា ថា Mommy ពេញៗមាត់ ដោយសារបានរៀបរាប់ថា ៖ «Happy b’day to u mommy all the best wish to u!»៕