(វីដេអូ) អីយ៉ា! Mélia បង្ហាញអារម្មណ៍ចូលចិត្ត Sophia Kao រហូតអ្នកគាំទ្រ Ship នឹងគ្នា
អ្នកលេងបណ្តាញសង្គម Tik Tok ជាពិសេស អ្នកតាមដានគណនីបណ្តាញសង្គមនានារបស់តារាស្រីកូនកាត់ខ្មែរ-បារាំង កញ្ញា Mélia Constantin ច្បាស់ជាបានជ្រាបហើយថា ថ្មីៗនេះស្រីស្អាតរូបនេះ បានបង្ហាញអារម្មណ៍ចូលចិត្តដល់តារាចម្រៀង Original កញ្ញា Sophia Kao។
ជាក់ស្តែង កញ្ញា Mélia បានបង្ហោះវីដេអូនៅលើ IG កាលពីប៉ុន្មានថ្ងៃមុន បង្ហាញពីការពេញចិត្តត្រេកអរក្រោយពីបានជួបកញ្ញា Sophia Kao នៅខាងក្រៅ ដែលការជួបនៅខាងក្រៅនេះធ្វើឱ្យនាងមានអារម្មណ៍ល្អយ៉ាងខ្លាំង។
ដោយឡែក មិនប៉ុន្មានកញ្ញា Mélia បានបង្ហោះវីដេអូមួយទៀត បន្ទាប់ពីកញ្ញា Sophia Kao ចូលទៅខមមិនវីដេអូរបស់នាង ដោយបានបង្ហាញពីកាយវិការអៀនៗ និង សរសេរ Caption នៅលើវីដេអូថា «Bong Sophia Kao» តែមួយឃ្លាសោះ ស្រាប់តែធ្វើឱ្យអ្នកគាំទ្រចូលមកបញ្ចេញមតិដូចគ្នា ហាក់ចង់ផ្គូផ្គងតារាស្រីទាំង ២ នឹងគ្នា។ ក្នុងនោះ អ្នកគាំទ្រខ្លះបានសរសេរថា «Ship សិន» និង «New Shipper» ជាដើម៕